សន្និបាតលើកទី៨គណះកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបញ្ចប់
(VOV)_សន្និបាតលើកទី៨ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
នីតិកាលទី១១ បានបញ្ចប់ ក្រោយរយះពេល ១០ថ្ងៃធ្វើការ។ ថ្លែងមតិនៅទីនេះ អគ្គ លេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា÷ រាល់ សេចក្ដីសម្រេចចិត្តដែលមជ្ឈឹម នាំចេញក្នុងសន្និបាតលើកនេះគឺសំខាន់ណាស់ មានការជះឥទ្ធិពលជាច្រើន ទៅដល់ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
ពង្រឹងខឿនអប់រំ-បណ្ដុះបណ្ដាល កសាងបក្ស រដ្ឋ ការពារមាតុប្រទេស…។ល។
|
អគ្គ លេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
(រូបថតVNA( |
ស្ដីអំពីសភាពការណ៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ក្នុងរយះពេលកន្លងទៅ
គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នាំចេញបណ្ដាទស្សនះ សតិ
អារម្មណ៍បញ្ជាណែនាំ កំណត់ទិសដៅ ភារកិច្ច ដំណោះស្រាយសំរាប់ឆ្នាំ ២០១៤-
២០១៥។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា÷
“ ក្នុងរយះពេល២ឆ្នាំ គឺឆ្នាំ ២០១៤ និងឆ្នាំ២០១៥ យើងត្រូវខំប្រឹងប្រែងជាច្រើនជាងទៀត ដើម្បីអនុវត្តគោលដៅ÷រក្សារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់
គ្រងអោយបានអតិផរណា ស្ដាល្បឿនកំណើនសេដ្ឋកិច្ចឡើងវិញ ធានាផល
ប្រយោជន៍សង្គមសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន”។
ចំពោះបញ្ហាសុក្រិដ្ឋពង្រៀងវិសោធកម្មរដ្ឋធម្មនុញឆ្នាំ១៩៩២ គណៈកម្មាធិការ
មជ្ឈឹមមូលមតិជាឯកឆ័ន្ទថា ពង្រៀងនេះបានសុក្រិដ្ឋទាំងខាងខ្លឹមសារនិងបច្ចេក ទេសឯកសារជាសារវ័ន្ត ឆ្លើយតបនឹងគោលដៅដែលបានដាក់ចេញ។ខ្លឹមសារនៃ
សេចក្តីព្រៀងនេះ បានឆ្លុះបញ្ចំងពីសុចន្ទះ និងបំណងប្រាថ្នារបស់ប្រជាជន គ្រប់
ស្រទាប់ និងប្រជាជាតិទាំងមូល។បន្ទាប់ពីសន្និសីទនេះ ពង្រៀងវិសោធនកម្ម
រដ្ឋធម្មនុញត្រូវបានដាក់ជូនដល់រដ្ឋសភា ពិនិត្យនិងអនុម័តនៅក្នុងកិច្ចប្រជុំលើក
ទី៦ខាងមុខ។បូកសរុបការអនុវត្តន៌សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៨នីតិកាល
ទី៩ ស្តីអំពីយុទ្ធសាស្រ្តការពារមាតុប្រទេសគណៈកម្មាធិកាមជ្ឈឹមឯកភាពចាត់ទុក ថា៖ធ្វើយ៉ាងមេចសំដៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៌រឹងមាំ ការពារជាតិត្រូវមាំមួន ប្រជា
ជនស្ងប់ អារម្មណ៌ នយោបាយ សង្គមស្ថិរភាព ប្រទេសជាតិទាំងមូលជាផែនមហា
សាមគ្គីឯកភាព១។ មជ្ឈឹមសង្កត់ជាពិសធ្ងន់ថា ជានិច្ចកាលត្រូវរក្សាតួនាទី ដឹកនាំ
របស់បក្សលើគ្រប់វិស័យ សន្តិសុខ ការពារជាតិ ព្រមទាំងកសាងបក្ស រដ្ឋស្អាតស្អំ
ផងដែរ។
អគ្គលេខាបក្សកុម្មុនិស្ត លោក Nguyen Phu Trong បានលើកច្បាស់ ថា គណៈកម្មាធិការមជ្ឈឹមបានពិភាក្សាលំអិត និងឯកភាពបង្កើតអនុកម្មាធិការចំនួន៥ សម្រាប់ត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១២ និងរួមមតិចូលក្នុង ពង្រៀងបែប
បទបោះឆ្នោតក្នុងបក្ស៕