សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ានលើកទី១៥ប្រារព្វឡើង

(VOVworld) - ដោយប្រធានបទ “លើកកំពស់សមត្ថភាពសហការរវាងកងទ័ពជើង
គោកនៃបណ្ដាប្រទេសអាស៊ានក្នុងការទប់ទល់នឹងការសាកល្បងក្រៅប្រពៃណី”
សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ានលើកទី១៥ នឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២៦ដល់ទី២៩ វិច្ឆិកានៅរដ្ឋធានីហាណូយរបស់វៀតណាម។ថ្លែងមតិ
ស្វាគមន៍សន្និសីទនេះ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជន
វៀតណាមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពាប្រទេស បានលើកច្បាស់ថា៖ សន្និសីទ
បញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ាន បានក្លាយទៅជាយន្តការសហ
ប្រតិបតិ្តការសំខាន់១ សំដៅទប់ទល់នឹងគ្រោះអាសន្នខាងសន្តិសុខនានានៅតំបន់ ជាពិសេសគឺគ្រោះអាសន្នខាងសន្តិសុខក្រៅប្រពៃណី។សាររួមរបស់សន្និសីទនេះ គឺអះអាងនូវលក្ខណៈចាំចាច់នៃការបង្កើនកិច្ចសហប្រតិបតិ្តការរវាងកងទ័ពជើង
គោករបស់បណ្ដាប្រទេសអាស៊ាន និងបេ្ដជ្ញាចិត្តស្វែងរកការផ្ដើមគំនិត វិធានការជាក់
ស្ដែងដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទាំងនោះ។ឧត្តមសេនីយ៍ឯក Do Ba Ty បាន
ស្នើរឲ្យសន្និសីទប្រមូលផ្ដុំពិភាគ្សាដើម្បីនាំចេញបណ្ដាយន្តការ របៀប វិធានការ
ដែលអាចធ្វើបាននិងសមស្របទៅនឹងសមត្ថភាពជាក់ស្ដែងរបស់កងទ័ពជើងគោក
នៃប្រទេសនិមួយៗ។លោក បានលើកច្បាស់ថែមទៀតថា៖

សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ានលើកទី១៥ប្រារព្វឡើង - ảnh 1
ឧត្តមសេនីយ៍ឯក Do Ba Ty ថ្លែងមតិនៅសន្និសីទ


“ក្នុងកាលៈទេសៈរចនាសម្ព័ន្ធនយោបាយ សន្តិសុខនៃតំបន់កំពុងបានកំណត់រូប
រាង និងចំពោះមុខរាល់បញ្ហាយុទ្ធសាស្ត្រទាក់ទិនដល់សន្តិភាព សន្តិសុខស្ថិរភាព
និងកិច្ចសហប្រតិបតិ្តការនៅតំបន់ បណ្ដាប្រទេសអាស៊ានបានជំរុញដោយអត់ធ្មត់
កិច្ចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក សំដៅដោះស្រាយរាល់ការ
សាកល្បងប្រកបដោយប្រសិទ្ធភាព​ ពង្រីកតួនាទីជាកត្ដាសំខាន់ក្នុងការធានាសន្តិ
ភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់”៕

សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ានលើកទី១៥ប្រារព្វឡើង - ảnh 2


សន្និសីទបញ្ជាការកងទ័ពជើងគោកលើកនេះ ក៏សំដៅបង្ហាញពីតួនាទីដ៏សកម្មម្ចាស់
ការ និងមានការទទួលខុសត្រូវរបស់កងទ័ពប្រជាជនវៀតណាមក្នុងបញ្ហារួម នានា
នៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ