សន្និសីទមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ានបានបើក

សន្និសីទមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ានបានបើក - ảnh 1
សន្និសីទមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ានបានបើក

       VOV-សន្និសីទពិសេសរប់សមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានដំបន់​
អាស៊ាន ដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយសហការជាមួយលេខាធិការដ្ឋាន​អាស៊ានរៀបចំបានបើកនាថ្ងៃទី៥កញ្ញានៅក្រុងហាណូយ។​ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ Le Nam Thang បានចាត់ទុកថា ទោះបី​បណ្ដាប្រទេសអាស៊ានបានមានសមិទ្ធអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប៉ុន្តែផ្នែកបច្ចេកវិជ្ជា​
ព័ត៌មាន-ផ្សព្វផ្សាយអាស៊ាននៅកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំធេង​
ដោយ​មួយផ្នែកប្រជាជននៅជនបទនៅមានកំហិតក្នុងការទាក់ទងបណ្ដា
សេវាកម្មបច្ចេកវិជ្ជា។ ដូច្នេះដើម្បីឈានទៅបង្កើតសហគមន៍បច្ចេកវិជ្ជាព័ត៌មាន
អាស៊ាន អាស៊ាន​កំពុង​ឈានទៅការពិតបនីយកម្មកម្មវិធីមេដល់ឆ្នាំ២០១៥ ចំពោះការផ្ដើមគំនិតធំៗមួយចំនួន។ សន្និសីទមន្ត្រីទូរគមនាគមន៍និង បច្ចេកវិជ្ជាព័ត៌មានដំបន់អាស៊ានត្រូវបាន​រៀបចំប្រចាំឆ្នាំនិងប្តូរវេននៅ បណ្ដា ប្រទេសជាសមាជិកអាស៊ានជាមួយគោលដៅពិនិត្យបណ្ដាសកម្មភាពគំរោងការ
សហប្រតិបត្តិការអំពីបច្ចេកវិជ្ជាព័ត៌មាននិងផ្សព្វផ្សាយក្នុងដំបន់ដើម្បីរាយការណ៍
ជូនសន្និសីទថ្នាក់រដ្ឋមន្ត្រីអនុម័តលាតត្រដាង។​សន្និសីទនឹងអូសបន្លាយដល់ថ្ងៃ
ទី៧កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ