សន្និសីទសហការរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

សន្និសីទសហការរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅសន្និសីទនេះ (រូបថត៖VGP)

(VOVworld) - នាព្រឹកថ្ងៃទី៣០ មិនា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានអញ្ជើញជាសហអធិបតី សន្និសីទវាយ
តំលៃលទ្ធផលបំពេញការងារក្នុងឆ្នាំ២០១៥និងឯកភាពលើភារកិច្ច សំខាន់ៗក្នុងឆ្នាំ
២០១៦រវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិ។តាមការវាយ
តំលៃនៃសន្និសីទនេះថា នាឆ្នាំកន្លងទៅ រដ្ឋាភិបាលនិងគណៈ កម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិបានសហការច្បាមជាប់ស្ថានការណ៍ ផ្លាស់ប្ដូរថ្មី ការងារផ្សព្វ
ផ្សាយនិងឃោសនាតាមទិសជាក់ស្ដែង ជាពិសេសក្នុងការអនុវត្តន៍ គោលជំហរ
គោនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គ្រប់គ្រងនិងការ
ពារអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែននិងការពារអធិប តេយ្យភាពកោះ
សមុទ្រ រួមចំណែកពង្រឹង បើកទូលាយនិងបង្កើនផែនមហាសាម គ្គីជាតិទាំង
មូល។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានលើកច្បាស់ថា៖
“រណសិរ្សមាតុភូមិបានពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជនតាមរយៈរណសិរ្សនោះ
 គឺឃ្លាំមើលរដ្ឋ ឃ្លាំមើលការអនុវត្តន៍គោលជំហរ គោលនយោបាយរបស់បក្ស រដ្ឋ
ឃ្លាំមើលការអនុវត្តន៍រដ្ឋធម្មនុញ្ញ ការពារសិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ