សប្តាហ៌វប្បធម៌កម្ពុជាឆ្នាំ២០១៣នៅវៀតណាម
|
សប្តាហ៍កម្ពុជានៅវៀតណាម
|
(VOVworld)-សប្តាហ៌វប្បធម៌កម្ពុជាឆ្នាំ២០១៣នៅវៀតណាមនិងកម្មវិធីសម្តែង សិល្បៈរបស់ព្រះរាជាណាចក្រកម្ពុជាទើបនឹងបានប្រារព្វឡើងនៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម។នេះជាសកម្មភាពសំដៅបង្កើនការផ្តោះផ្តូរ វប្បធម៌ ឧទ្ទេសនាមអំពីលក្ខណៈពិសេសរបស់សិល្បៈប្រពៃណីកម្ពុជានៅវៀត ណាម និងរួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។
ថ្លៃងមតិក្នុងពិធី លោក គង់ ខាន់ដារ៉ា អនុរដ្ឋលេខាធិកាក្រសួងវប្បធម៌និង វិចិត្រសិល្បៈកម្ពុជានិងលោក Vuong Duy Bien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៌វៀតណាម សុទ្ធតែអះអាងថា ព្រឹត្តការណ៌វប្បធម៌លើក នេះជាឱកាសដើម្បីប្រជាជនវៀតណាមយល់ច្បាស់ថែមទៀតអំពីទឹកដីនិង
មនុស្សកម្ពុជាផងដែរ។
“សប្តាហ៌វប្បធម៌កម្ពុជានៅវៀតណាម” នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២៣ធ្នូនៅ
ខេត្ត Ben Tre និងខេត្ត Soc Trang វៀតណាម៕