ស.ប.ប.ក. អំពាវនាវបង្កើតជំហានលោតផ្លោះក្នុងការឯកភាពប្រទេសកូរ៉េទាំងពីរ

(VOVWORLD) - ថ្ងៃទី ២៥ មករា ស.ប.ប.ក. បានអំពាវនាវឲ្យ «ប្រជាជនទាំងមូលនៅ ក្នុងនិងក្រៅប្រទេស» គប្បីបង្កើតឡើងជំហានលោតផ្លោះមួយក្នុងការឯកភាពប្រទេសកូរ៉េទាំងពីរដោយមិនត្រូវការជួយឧបត្ថម្ភរបស់ប្រទេសខាងក្រៅនានាទេ។ 
ស.ប.ប.ក. អំពាវនាវបង្កើតជំហានលោតផ្លោះក្នុងការឯកភាពប្រទេសកូរ៉េទាំងពីរ  - ảnh 1 ស.ប.ប.ក. អំពាវនាវបង្កើតជំហានលោតផ្លោះក្នុងការឯកភាពប្រទេសកូរ៉េទាំងពីរ 

(VOVworld) – នាថ្ងៃទី ២៥ មករា ស.ប.ប.ក. បានអំពាវនាវឲ្យ «ប្រជាជនទាំងមូលនៅ ក្នុងនិងក្រៅប្រទេស» គប្បីបង្កើតឡើងជំហានលោតផ្លោះមួយក្នុងការឯកភាពប្រទេសកូរ៉េទាំងពីរដោយមិនត្រូវការជួយឧបត្ថម្ភរបស់ប្រទេសខាងក្រៅនានាទេ។ សេចក្តី ប្រកាសពោលខាងលើដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) ចុះផ្សាយ បានអំពាវនាវឲ្យប្រជាពលរដ្ឋកូរ៉េខាងជើងទាំងមូលគប្បី «បង្កើនការជួបប្រា ស្រ័យ ការធ្វើដំណើរទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េទាំងពីរ» ទោះបីជានៅអះអាងថា៖ ព្យុងយ៉ាងនឹង «បំផ្លាញចោល» រាល់ការរារាំងចំពោះការខំ ប្រឹងប្រែងឯកភាពលើឧបទ្វីបកូរ៉េ។ KCNA អះអាងថែមទៀតថា៖ ភាពតានតឹងខាង យោធាលើឧបទ្វីបកូរ៉េជា «របាំងស្នូល» ក្នុងការកែលំអទំនាក់ទំនងនិងការខំប្រឹងប្រែងឯកភាពអន្តរកូរ៉េ។ ខណៈពេលនោះ នាថ្ងៃទី២៤ មករា អាមេរិកបានរឹតបន្តឹងបទដាក់ទណ្ឌកម្មចំពោះកូរ៉េខាងជើងដែលទាក់ទិនដល់កម្មវិធីអាវុធនុយក្លេអ៊ែរនៃប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ