ស.ប.ប កូរ៉េ បន្ត​បាញ់បង្ហោះ​មីស៊ីល​បាលីស្ទិក​

(VOVWORLD) - កម្លាំងការពារសមុទ្រជប៉ុនបានឲ្យដឹងថា នៅពាក់កណ្តាលអធ្រាត្រនាថ្ងៃទី២៤ ខែកក្កដា ស.ប.ប កូរ៉េបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។ 

មីស៊ីលទាំងនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន (EEZ)។

ក្នុងពេលជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង ក៏បានបញ្ជាក់ផងដែរថា ស.ប.ប កូរ៉េបានបង្ហោះមីស៊ីលបាលីស្ទិក។ បច្ចុប្បន្ននេះ កងទ័ពកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលើការបាញ់បង្ហោះរបស់ទីក្រុងព្យុងយ៉ាង ដើម្បីកំណត់អត្តសញ្ញាណមីស៊ីលដែលត្រូវបានបាញ់បង្ហោះនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ