សមាគមកាកបាទក្រហមទីក្រុង​ហាណូយ បំផុស​ខែមនុស្សធម៌ ឆ្នាំ២០២៤

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា នៅមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Ung Hoa (ទីក្រុងហាណូយ) សមាគមកាកបាទក្រហមទីក្រុងហាណូយ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Ung Hoa រៀបចំពិធីបំផុសខែមនុស្សធម៌ ឆ្នាំ២០២៤  ដោយប្រធានបទ "ដំណើរមនុស្សធម៌ - ផ្តល់និងទទួលសេចក្តីស្រឡាញ់"។

ឆ្នាំនេះ ខែមនុស្សធម៌ត្រូវបានសមាគមកាកបាទក្រហមហាណូយអនុវត្តក្នុងខែឧសភា។ ដើម្បីជួយជ្រោមជ្រែងខែមនុស្សធម៌ សមាគមកាកបាទក្រហមទីក្រុងហាណូយបានចំណាយមូលនិធិមនុស្សធម៌ ដើម្បីប្រគល់សៀវភៅសន្សំប្រាក់ចំនួន ១០ ក្បាល ដែលសៀវភៅនីមួយៗមានតម្លៃ ៥ លានដុង (ប្រហែល ២០០ ដុល្លារ) ដល់ជនមានគុណូបការៈ និងគ្រួសារគោលនយោបាយ ហើយផ្តល់កង់ចំនួន ២០គ្រឿង ដល់សិស្សានុសិស្សចំនួន ២០ នាក់ដែលមានស្ថានភាពលំបាកសិក្សាពូកែ នៅស្រុក Ung Hoa ។

សមាគមកាកបាទក្រហមទីក្រុង​ហាណូយ បំផុស​ខែមនុស្សធម៌ ឆ្នាំ២០២៤ - ảnh 1ផ្តល់កង់ចំនួន ២០គ្រឿង ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក សិក្សាពូកែ នៅស្រុក Ung Hoa ។ រូបថត៖ qdnd.vn

មុននោះ អនុវត្តយុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន” ដែលបានបំផុសដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម សមាគមកាកបាទក្រហមទីក្រុងហាណូយបាន ជូនអំណោយដល់សិស្សានុសិស្ស គ្រួសារគោលនយោបាយ ជនមានគុណូបការៈ នៅស្រុក Muong Ang ខេត្ត Dien Bien ដែលមានតម្លៃសរុបជាង ២៨០ លានដុង (១១.៥០០ដុល្លារអាមេរិក); កៀងគរធនធានដើម្បីសាងសង់ផ្ទះបាយអន្តេវាសិក នៅទីតាំងសាលាមត្តេយ្យសិក្សា ដែលមានស្ថានភាពលំបាក់ ក្នុងខេត្ត Hoa Binh ដោយមានតម្លៃ ១៥០ លានដុង (៦.០០០ ដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ