សមាគមកសិករបន្តលើកកម្ពស់ស្មារតីម្ចាស់ការនិងមានការច្នៃប្រឌិតក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស
(VOVWORLD) - ប្រធានគណៈកម្មាធិការមជ្ឈឹមនៃសមាគមកសិករ វៀតណាម លោក Thao Xuan Sung អញ្ជើញដឹកនាំកិច្ចប្រជុំ។
ប្រធានគណៈកម្មាធិការមជ្ឈឹមនៃសមាគមកសិករវៀតណាម លោក Thao Xuan Sung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN) |
សមាគមកសិករគ្រប់ជាន់ថ្នាក់គួរតែបន្តលើកកម្ពស់ស្មារតីម្ចាស់ការនិងមានការច្នៃប្រឌិត ដើម្បីអនុវត្តន៍រាល់គោលដៅនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ នេះជាសំណើដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមសមាគមកសិករវៀតណាមលើកទី ៧ ដែលប្រាព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ឧសភានៅទីក្រុងហាណូយ។ ប្រធានគណៈ កម្មាធិការមជ្ឈឹមនៃសមាគមកសិករវៀតណាម លោក Thao Xuan Sung អញ្ជើញដឹកនាំកិច្ចប្រជុំ។
តាមរយៈរបាយការណ៍នៅក្នុងសន្និសីទបានបង្ហាញថា ក្នុងរយៈពេល ៥ ខែកន្លងមកនេះ ចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងពិបាកព្យាករណ៍នៃជំងឺរាតត្បាតកូវីដ ១៩ សមាជិកនិងកសិករទាំងអស់បានអនុវត្តន៍ “គោលដៅពីរទន្ទឹមគ្នា” យ៉ាងសកម្ម ពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត អភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាចូលរួមយ៉ាងសកម្មទៅក្នុងបណ្តាចលនាប្រឡងប្រណាំងដោយសមាគមគ្រប់ជាន់ថ្នាក់បំផុសឡើង។ ចំពោះការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស លោក Thao Xuan Sung បានបញ្ជាក់ថាកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការមជ្ឈឹមនៃសមាគមកសិករវៀតណាមចំណុចថ្លីនិងចំណុចលោតផ្លោះជាច្រើន។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
អង្គប្រជុំក៏បានអនុវត្តន៍រាល់សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយនិងលេខាធិការដ្ឋានស្តីពីការងារបុគ្គលិក និងពង្រឹងមុខដំណែងថ្នាក់ដឹកនាំសំខាន់នៃគណៈកម្មាធិការមជ្ឈឹមសមាគមកសិករវៀតណាម៕