|
សម្ដេចមហាសង្ឃរាជ Thich Pho Tue (tienphong.vn) |
VOV-ក្នុងឱកាសមហាពិធីវិសាកបូជា-ពុទ្ធសករាជ២៥៥៧ នាព្រឹកថ្ងៃទី២១
ឧសភា អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Lam បានមកជូនពរព្រះតេជ្ជគុណសម្ដេចមហាសង្ឃរាជក្រុមប្រឹក្សា
អភិបាលសមាគមពុទ្ធសាសនាវៀតណាម Thich Pho Tue នៅវត្ត Vien Minh ស្រុក
Phu Xuyen ទីក្រុងហាណូយ។ អនុប្រធាន Nguyen Lam បានផ្ញើរសេចក្តីជូនពរ
ចំពោះសម្ដេចមហាសង្ឃរាជឧបាសកឧបាសិការពុទ្ធបរិស័ទវៀតណាមទទួល
មហាពិធីវិសាកបូជាដ៏សប្បាយរីករាយពោពេញទៅដោយមនោសញ្ចេតនា
សាសនាក្នុងផែនមហាសាមគ្គីប្រជាជាតិទាំងមូល។ រីឯសម្ដេចមហាសង្ឃរាជ
Thich Pho Tue បានលើកច្បាស់ថាក្នុងរយៈពេលខាងមុខសមាគមពុទ្ធសាសនាវៀតណាមបន្តណែនាំចលនាពុទ្ធបរិស័ទសកម្មបំពេញកាត្វកិច្ចពលរដ្ឋ គោរព
តាមគោលការណ៍គោលមាគ៌ារបស់បក្សគោលនយោបាយច្បាប់របស់រដ្ឋ៕