សមាជិកសមាជិកាសភាវៀតណាមសួរដេញដោលនាយករដ្ឋមន្ត្រី

(VOV)_ក្រោយរយៈពេល២ថ្ងៃធ្វើការ សម័យសួរដេញដោលរបស់​បណ្ដាសមា
ជិក  សមាជិកាសភាចំពោះសមាជិក សមាជិការដ្ឋាភិបាលបានបញ្ចប់នារសៀល
ថ្ងៃទី១៩ វិច្ឆិកា ដោយមានការឆ្លើយសួរដេញដោល​របស់នាយករដ្ឋមន្ត្រី Nguyen
Tan Dung ។

          ស្ដីពីបញ្ហាគ្រប់គ្រងប្រាក់បំណុលសាធារណះ លោក Nguyen Tan Dung បាន
អះអាងថា៖នេះគឺជាបញ្ហាដែលទទួលបាន​ការយកចិត្តទុក​ដាក់ជាពិសេស​ពីបក្ស​
ប្រជាជន​។ ស្ដីពី​ដំណោះស្រាយនា​ពេលខាងមុខនេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖

          “ រដ្ឋាភិបាលនឹងគ្រប់គ្រងប្រាក់បំណុលសាធារណះយ៉ាងម៉ត់ចត់ ជា​ពិសេសគឺ
បណ្ដាខ្ទ​ង់កំចីថ្មី ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ កំរិតប្រាក់បំណុល​សាធារណះថយចុះ
៦០,២% នៃGDP ។ ត្រូវបង្កើនការត្រួតពិនិត្យ ​ឃ្លាំ​មើលការប្រើប្រាស់ខ្ទង់កម្ចី ម្ចាស់
ការរាំងស្កាត់ និងដោះស្រាយយ៉ាងមឹងមាត់រាល់អំពើអសកម្ម។ រៀបចំរចនាសម្ព័ន្ធ
ប្រាក់បំណុលសាធារណះឡើងវិញ។”

ឆ្លើយការសួរដេញដោលរបស់សមាជិកសមាជិការសភាស្តីអំពីការផ្តួតផ្តើមគំនិត អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ បក្សមានសេចក្តី
សម្រេចចិត្តស្តីអំពីយុទ្ធសាស្ត្រសមុទ្រ រដ្ឋាភិបាលក៏បានមានផែនការនិងកម្មវិធី
ធ្វើសកម្មភាព ដែលកំពុងអនុវត្ត។ ទោះបីជាទទួលបានលទ្ធផលជាច្រើនក្តី ប៉ុន្តែ យើងត្រូវខំប្រឹងប្រែងថែមទៀតក្នុងការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិង
កិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ។

ទាក់ទិនដល់គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងកាលៈទេសៈ
ស្ថាន ភាពនៅសមុទ្រខាងកើតនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
លើក ច្បាស់ថា៖

“ចំពោះប្រទេសទាំងឡាយ យើងស្វិតស្វាញអនុវត្តគោលមាគ៌ារកិច្ចកាបរទេសមុន
ក៏ដូចជាក្រោយរបស់បក្សរដ្ឋ។ ចំពោះចិន វៀតណាមជានិច្ចកាលមានគោលបំណង
ថា៖ ចិន សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍និងដោះស្រាយការខ្វែងគំនិតខាងខ្សែ
ព្រំដែនអធិបតេយ្យភាពនិងបូរណភាពដែនដីតាមច្បាប់អន្តរជាតិនិងបណ្ដាកិច្ចព្រម
ព្រៀងរបស់ថ្នាក់ដឹកននៃប្រទេសទាំង ២។ យើងសហប្រតិបត្តិការផង តស៊ូផង ដើម្បីទទួលបានសន្តិភាព ស្ថិរភាព ហើយការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់
វៀតណាមទៀតផង។ នាពេលថ្មីៗនេះ ការដែលចិនផ្លាស់ប្តូរស្ថានភាពលើកោះមួយ
ចំនួនចំណុះប្រជុំកោះ Truong Sa របស់វៀតណាម ដែលបានរំលោភដ៏ធ្ងន់ធ្ងរទៅលើ
សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ វៀតណាមប្រឆាំងជំទាស់អំពីនេះរបស់ចិន ព្រមទាំង លើកច្បាស់គោលជំហររបស់
ខ្លួននៅសន្និសីទអន្តរជាតិជាច្រើននាពេលថ្មីៗនេះ ផងដែរ។”

នៅសម័យប្រជុំសួរដេញដោល លោកនាយករដ្ឋមន្រ្តី ក៏បាននាំចេញដំណោះ

ស្រាយជាច្រើនដើម្បីកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងប្រកបដោយ

ចីរភាព ក្នុងតំបន់ជនរួមជាតិជនជាតិភាគតិច អភិវឌ្ឍន៍បណ្ដាមណ្ឌលសេដ្ឋកិច្ច

ស្នូល បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ទាក់ទាញជនមានទេពកោសល្យ

ជាដើម។

 សមាជិកសមាជិកាសភាវៀតណាមសួរដេញដោលនាយករដ្ឋមន្ត្រី  - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ឆ្លើយការសួរដេញដោល

ថ្លែងមតិសន្និដ្ឋានរយៈពេល២ថ្ងៃសួរដេញដោលសមាជិកសមាជិការរដ្ឋាភិបាល

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងថា ការសួរ

ដេញដោលទាំងនេះទទួលបានប្រតិកម្មដ៏សកម្មរបស់អ្នកបោះឆ្នោតនិងសមាជិក

សមាជិការសភា ហើយសរឲ្យឃើញថាការប្ដេជ្ញារួមរបស់រដ្ឋាភិបាល គឺខំប្រឹង

ប្រែងអនុវត្តប្រកបដោយជោគជ័យភារកិច្ច ដែលរដ្ឋសភាប្រគល់។លោក Nguyen

Sinh Hung បានស្នើរឲ្យបណ្ដារដ្ឋមន្រ្តី ប្រមុខដឹកនាំផ្នែក បន្ទាប់ពីការសួរដេញ

ដោលនេះនឹងអនុវត្តប្រកបដោយជោគជ័យកិច្ចសន្យាទាំងអស់របស់ខ្លួនចំពោះ

មុខអ្នកបោះឆ្នោតនៅសម័យប្រជុំបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ