សម្ព័ន្ធក្រុមហ៊ុនជប៉ុន “AEON” ឆ្លៀតចូលទីផ្សារវៀតណាម
|
សម្ព័ន្ធក្រុមហ៊ុនលក់រាយយូរអង្វែងបំផុតនៅជប៉ុន “AEON” (Image: aeon.jp) |
(VOVworld) – នាថ្ងៃទី ១ មករា មជ្ឈមណ្ឌលពាណិជ្ជកម្ម AEON Mall Tan Phu Celadon
នៅខ័ណ្ឌ Tan Phu ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានដាក់ឲ្យធ្វើសកម្មភាព
បានគូសសម្គាល់វត្តមានរបស់សម្ព័ន្ធក្រុមហ៊ុនលក់រាយ យូរអង្វែងបំផុតនៅជប៉ុន
“AEON” នៅទីផ្សារវៀតណាម។ អគ្គនាយកក្រុមហ៊ុន AEON Mall វៀតណាម លោក
Yukio Konishi បានឲ្យដឹងថា៖ ដោយមានប្រភពទុន វិនិយោគសករុបចំនួន ១០០ លាន ដុល្លាអាមេរិក និងផ្ទៃដីធ្វើអាជីវកម្ម ១៦ ពាន់ ម៉ែក្រឡាមជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹង
ផ្គត់ផ្គង់មុខទំនិញចាំបាច់ចំនួន ១២ ពាន់មុខ សំរាប់ប្រជាជនទីក្រុងហូជីមិញ។ វៀតណាមគឺជាប្រទេសទី ៣ ដែលសម្ព័ន្ធក្រុមហ៊ុន AEON មានប្រព័ន្ធមជ្ឈមណ្ឌល
ពាណិជ្ជកម្មនៅទ្វីបអាស៊ី៕