សម័យប្រជុំលើកទី១៤នៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិងប្រឆាំងអំពើពុករលួយ

(VOVWORLD) - នាថ្ងៃទី ១៦ ខែសីហា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ (គណៈបញ្ជាណែនាំ) បានរៀបចំសម័យប្រជុំលើកទី ១៤ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong  ប្រធានគណៈកម្មាធិការបញ្ជាណែនាំ សំដៅត្រួតពិនិត្យនិងរវាយតំលៃនូវលទ្ធផលការងារនិងដាក់ចេញភារកិច្ចសម្រាប់ពេលវេលាខាងមុខ។

សម័យប្រជុំលើកទី១៤នៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិងប្រឆាំងអំពើពុករលួយ - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

អគ្គលេខាលោក Nguyen Phu Trong បានលើកឡើងថា ក្រោយរយះពេល ៥ ឆ្នាំបង្កើតមក គណៈកម្មាធិការបញ្ជាណែនាំមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងមានការផ្លាស់ប្តូរថ្មីជាច្រើន ទាំងខ្លឹមសារក៏ដូចជាវិធានការធ្វើ សកម្មភាពដែលទទួលយកបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ តាមនោះ កិច្ចការបង្ការប្រឆាំងអំពើពុករលួយក៏មានការបោះជំហានយ៉ាងវិជ្ជមាន ជាពិសេសគឺក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ អំពើពុករលួយត្រូវបានទប់ស្កាត់ជាជំហានៗ ដែលរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតជំនឿចិត្តក្នុងប្រជាជននិងបង្កើតផលវិជ្ជមានដែលរីក រាលដាលនៅក្នុងសង្គម។

ក្នុងប៉ុន្មានខែបំណាច់ឆ្នាំនេះគណៈកម្មាធិការបញ្ជាណែនាំគួរផ្តោតការយកចិត្តទុកដាក់លើការអនុវត្តន៍ប្រកបដោយជោគជ័យនូវឯកសារថ្មីនិងបទបញ្ជាថ្មីរបស់បក្ស រដ្ឋស្ដីពីការប្រឆាំងអំពើពុករលួយ។ ក្រៅពីនេះ ផ្តោតសំខាន់ទៅលើការដឹកនាំការកសាងនិងការធ្វើឱ្យប្រសើរឡើង នូវរបៀប របបស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច-សង្គមនិងការប្រឆាំងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ