សម័យប្រជុំលើកទី៦គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាល ទី១៣បើកនៅទីក្រុងហាណូយ
(vov5) /  
(VOVworld) -
សម័យប្រជុំលើកទី 6 គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាល ទី 13 បានបើកនាថ្ងៃទី 19 មិនា នៅទីក្រុងហាណូយ ក្រោយអធិបតីភាពរបស់ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ សម័យប្រជុំនេះ នឹងប្រព្រឹត្តិទៅ ក្នុងរយះពេល 10ថ្ងៃ ពីថ្ងៃទី 19ដល់ថ្ងៃទី ទី 27មិនា ជាមួយខ្លឹមសារសំខាន់ៗជាច្រើន ពិសេសគឺការសួរដេញដោលបណ្ដាសមាជិករដ្ឋាភិបាល។ ក្នុងថ្ងៃធ្វើការដើមដំបូង គណះកម្មាធិការអចិន្ត្រៃរដ្ឋសភា បានស្ដាប់ គណះកម្មាធិការគំរោងធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ថ្លែងរបាយការណ៏ បូកសរុបការអនុវត្ត រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ស្ដាប់ប្រធានគណះកម្មាធិការច្បាប់របស់រដ្ឋសភា សមាជិកគណះកម្មាធិការគំរោង ធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ថ្លែងរបាយការណ៏ ដើម្បី អចិន្ត្រៃរដ្ឋសភាពិភាក្សារ
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung អះអាងថា៖ ការបូកសរុប វាយតំលៃការអនុវត្ត រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ត្រូវបានបណ្ដាស្ថាប័ន នៃរដ្ឋាភិបាល
បណ្ដាមហាជន អង្គការ នយោបាយ សង្គមអនុវត្តយ៉ាងម៉ត់ចត់៖”
បូកសរុបការងារអនុវត្ត រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ដើម្បី ឃើញបានសមិទ្ធិផលដែលទទួលបាន របស់រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 ក៏ដូចជា សំណូមពរមួយចំនួន ដែលបានដាក់ចេញ ក្នុងស្ថានភាពថ្មី បន្ទាប់ពីពេល មាន កម្មវិធីនយោបាយកសាង និងអភិវឌ្ឈន៏ ប្រទេសជាតិ។
|
ប្រធានរដ្ឋសភា Nguyen Sinh Hung នៅសម័យប្រជុំនៃគណះកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម (http://vnexpress.net) |
នៅសម័យប្រជុំលើកនេះ បណ្ដាសមាជិកនៃគណះកម្មាធិការអចិន្ត្រៃរដ្ឋសភា នឹងផ្តល់មតិ ចំពោះការត្រៀមរៀបចំអោយ សម័យប្រជុំ លើកទី 3 រដ្ឋសភាវៀតណាមនីតិកាលទី 13 និងអនុម័ត្តលើ គំរោងច្បាប់ចំនួន៧ទៀតផង៕
-vov5