សម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់
(VOV)_ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Tong Thi Phong នារសៀលថ្ងៃទី២៧ កុម្ភះកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃធ្វើការនៅរដ្ឋធានីហាណូយ។
មុននោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិទៅលើគំរោងច្បាប់ចាប់ឃុំខ្លួន
ជាបណ្ដោះអាសន្ត។ មតិជាច្រើនបានចាត់ទុកថា៖ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ
បណ្ដាអ្នកត្រូវចាប់ឃុំខ្លួនជាបណ្ដុះអាសន្ត មិនទាន់បានចាត់ទុកជាអ្នកទោស បាន
ជា សិទ្ធិប្រជាពលរដ្ឋត្រូវបានការពារ ដូចជា៖ សិទ្ធិអំពីសុវត្ថិភាពអាយុជីវិត សុខភាព
សិទ្ធិបានជួបជាមួយមេធាវី…លៗ
|
ពិធីបិទបញ្ចប់សម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
(Image: VNA) |
ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន សម្រេចរបៀបវារៈសម័យប្រជុំលើកទី ៣៥។ ថ្លែងមតិនៅពិធីបិទបញ្ចប់សម័យប្រជុំ
លើកនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានស្នើរថា៖ ចំពោះការផ្តូចផ្តើមគំនិតកសាងព្រលានយន្តហោះអន្តរជាតិ Long Thanh គណៈកម្មាធិ ការអន្ត្រៃយ៍រដ្ឋសភាស្នើរឲ្យរដ្ឋាភិបាលត្រូវប្រមូលផ្តុំត្រួតពិនិត្យសម្រេចមូលដ្ឋានខាង
យន្តការហិរញ្ញវត្ថុ ប្រភពទុនវិនិយោគ ផែនការបំផុសប្រភពទុន ជាពិសេសគឺត្រូវមាន ការវាយតំលៃឥទ្ធិពលនៃគំរោងការណ៍នេះចំពោះថវិការរដ្ឋនិងស្ថានភាពបំណុល
សាធារណៈ។ លោកស្រី Tong Thi Phong ក៏បានរំលឹកដែរថា៖ ក្នុងរយៈពេល ៣ ខែខាង មុខ បណ្ដាស្ថាប័នរបស់រដ្ឋសភាត្រូវប្រមូលផ្តុំទៅលើការត្រៀមរៀបចំឲ្យមហាសន្និបាត សហភាពអន្តរសភាពិភពលោកលើកទី ១៣២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(វៀតណាម)៕