សហការគ្នាស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលី កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជា

(VOVWORLD) - នៅរដូវប្រាំងឆ្នាំ ២០២២ - ២០២៣ ក្រុមការងារបានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២៥នាក់។
សហការគ្នាស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលី កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជា - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលី កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនានានៅកម្ពុជា (រូបថត៖ VOV)

នារសៀលថ្ងៃទី១៥ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធពលី កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនានានៅកម្ពុជា ជាមួយខេត្ត៖ កោះកុង ព្រះសីហនុ កំពត និងកែប (រដូវប្រាំង ២០២៣ - ២០២៤)។

ចាប់តាំងពីពេលអនុវត្តន៍កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខានាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០០ នៅរាជធានីភ្នំពេញ កម្ពុជា រហូតមកដល់ពេលនេះ ក្រុម K92 ខេត្ត Kien Giang បានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២ ១០៥ នាក់នៅភូមិសាស្ត្រខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប (ព្រះរាជាណាចក្រកម្ពុជា)។ នៅរដូវប្រាំងឆ្នាំ ២០២២ - ២០២៣ ក្រុមការងារបានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២៥នាក់។ អញ្ជើញថ្លែងក្នុងពិធី លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា៖

“ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីក៏ដោយ ប៉ុន្តែស្ថានភាពសណ្ឋានដីមានការផ្លាស់ប្ដូរជាច្រើន ហើយបច្ចុប្បន្ននេះ នៅតែមានអដ្ឋិធាតុយុទ្ធជនជាច្រើនមិនទាន់រកឃើញនៅឡើយ។ ខេត្ត Kien Giang ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងបណ្ដាខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែបបន្តសហការគ្នា និងជួយសម្រួលដល់ក្រុមការងារ K92 ខេត្ត Kien Giang បន្តភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅភូមិសាស្ត្រខេត្តទាំង ៤ ដើម្បីទទួលបានលទ្ធផលល្អប្រសើរបំផុតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ