សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីឆ្ពោះមករកប្រភពដើម

(VOVWORLD) - នៅថ្ងៃទី ១៨ ខែមេសា គណៈកម្មាធិការទំនាក់ទំនងជនវៀតណាម និងសមាគមន៍នារីវៀតណាមនៅ ម៉ាឡេស៊ីបានរៀបចំពិធីសែនខួបស្ដេច Hung តាមប្រពៃណីជាតិ។ 
សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីឆ្ពោះមករកប្រភពដើម - ảnh 1ពិធីសែនខួបស្ដេច Hung ឆ្នាំ ២០២១ នៅម៉ាឡេស៊ី (រូបថត៖ TTXVN)

នៅចំពោះមុខតុសក្ការបូជាបិតាជាតិស្ដេច Hung នោះ លោកស្រី Tran Thi Chang - អនុប្រធានគណៈទាក់ទង ជន វៀតណាមនៅម៉ាឡេស៊ី និងជាប្រធានសមាគមន៍នារីវៀតណាមនៅ ម៉ាឡេស៊ី បានធ្វើជាម្ចាស់ពិធីសែនខួបស្ដេច Hung ឆ្នាំ ២០២១ នៅម៉ាឡេស៊ី។ នៅក្នុងវេលាដ៏ពិសិដ្ឋ លោកស្រី Tran Thi Chang បានអញ្ជើញអានបទថ្លែងអំណរគុណ និងគុណូបការៈរបស់ដូនតា ដែលមានគុណបំណាច់កសាងប្រទេសជាតិ វាយបណ្ដេញខ្លាំងសត្រូវឈ្លានពាន ការពារមាតុភូមិ។ ចំណែកលោកឯកអគ្គរដ្ឋទូត និងកម្មាភិបាល បុគ្គលិកស្ថានទូត ស្ថាប័នតំណាងវៀតណាម និងតំណាងអាណិកជននៅប្រទេសសាមីបានអុជធូប ថ្វាយផ្កា តបស្នងសងគុណចំពោះគុណូបការៈរបស់ដូនតាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ