សហរដ្ឋអាមេរិកគាំទ្រសេចក្ដីសម្រេចចិត្តរបស់ IAEA ទាក់ទងនឹងអ៊ីរ៉ង់

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានអះអាងថា ប្រទេសនេះមានផែនការសម្របសម្រួលជាមួយបណ្ដាប្រទេស៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្វែងរកដំណោះស្រាយ ដែលផ្តោតសំខាន់លើការទាមទារឱ្យអ៊ីរ៉ង់សហការពេញលេញជាមួយ IAEA ។ 
សហរដ្ឋអាមេរិកគាំទ្រសេចក្ដីសម្រេចចិត្តរបស់ IAEA ទាក់ទងនឹងអ៊ីរ៉ង់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price (ប្រភព៖ Reuters)

កាលពីថ្ងៃទី ២ ខែមិថុនា សហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសខ្លួននឹង រួមជាមួយបណ្តាប្រទេសអឺរ៉ុបគាំទ្រសេចក្ដីសម្រេចិត្ត ដែលជំរុញឱ្យអ៊ីរ៉ង់សហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ទោះបីជាមានការព្រមានពីទីក្រុងតេអេរ៉ង់ថាអាកប្បកិរិយានេះនឹងធ្វើឱ្យសំណឹកដល់កិច្ចខិតខំប្រឹងប្រែងការទូតក៏ដោយ។

តាមនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានអះអាងថា ប្រទេសនេះមានផែនការសម្របសម្រួលជាមួយបណ្ដាប្រទេស៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្វែងរកដំណោះស្រាយ ដែលផ្តោតសំខាន់លើការទាមទារឱ្យអ៊ីរ៉ង់សហការពេញលេញជាមួយ IAEA ។ លោកបានឲ្យដឹងថា យោងតាមរបាយការណ៍ថ្មីបំផុតរបស់ IAEA បានលើកច្បាស់ថា "ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅថា អ៊ីរ៉ង់មិនអាចផ្តល់ចម្លើយដែលអាចទុកចិត្តបាន" ចំពោះមន្ទិលសង្ស័យរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែន ប្រទេសអូទ្រីស។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ចាំបាច់ត្រូវគោរពឲ្យបានពេញលេញរាល់កាតព្វកិច្ចដែលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់របស់ប្រតេសនេះតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

មុននោះ នាថ្ងៃទី ៣០ ឧសភា IAEA បានប្រកាសរបាយការណ៍មួយឲ្យដឹងថា អ៊ីរ៉ង់មិនទាន់ឆ្លើយតបនឹងការមន្ទិលសង្ស័យជាយូរយារណាស់មកហើយអំពីគ្រាប់អ៊ុយរ៉ាញ៉ូមដែលត្រូវបានរកឃើញនៅរោងចក្រចំនួនបីគឺ Marivan, Varamin និង Turquzabad ដែលមិនមានក្នុងបញ្ជីររបស់ប្រទេសនេះឡើយ។ មួយថ្ងៃក្រោយមក អ៊ីរ៉ង់បានចាត់ទុកថារបាយការណ៍របស់ IAEA ថា "អយុត្តិធម៌"។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលបានផ្អាកការចរចារវាងអ៊ីរ៉ង់ និងប្រទេសលោកខាងលិចអំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ ដែលមានឈ្មោះផ្លូវការថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ