សហរដ្ឋអាមេរិកដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាបើកចំហមេឃ (Open Skies)
(VOVWORLD) - សហរដ្ឋអាមេរិកនៅថ្ងៃទី ២២ ខែវិច្ឆិកាបានប្រកាសដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាបើកចំហមេឃ (Open Skies) - ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តដកខ្លួនចេញ ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Donald Trump។
យន្តហោះចម្បាំងអាមេរិក F-35B (រូបថត៖ TTXVN) |
ជាការឆ្លើយតប លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី រុស្ស៊ីលោក Dmitry Peskov បាននិយាយនៅថ្ងៃដដែលថា ការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហមេឃ ធ្វើឱ្យកិច្ចព្រមព្រៀងមិនអាចដំណើរការបន្តទេ។ ក្រសួងការបរ ទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមានបំណងស្វែងរកការធានា ពីបណ្តាប្រ ទេស ដែលនៅតែចូលរួមក្នុងសន្ធិសញ្ញានេះ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។
សូមគូសបញ្ជាក់ថា សន្ធិសញ្ញាបើកចំហមេឃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩២ និងចូលជាធរមានក្នុងឆ្នាំ ២០០២ ដែលអនុញ្ញាតឱ្យប្រទេសហត្ថលេខីចំនួន ៣៥ រួមទាំងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក អនុវត្តន៍រាល់ជើងហោះហើរឃ្លាំមើលលើដែនអាកាសរបស់គ្នាទៅវិញទៅមក។ ថ្វីត្បិតដូច្នេះក៏ដោយ ទាំងរុស្ស៊ីនិងអាមេរិកតែងតែចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភកិច្ចព្រមព្រៀងនេះឯង៕