សហរដ្ឋអាមេរិកអះអាងថាស្ថាបនិក Wikileaks នឹងត្រូ​វធ្វើបត្យាប័ន​ទៅកាន់ប្រទេសខ្លួន

(VOVWORLD) -លោក Pompeo បានអះអាងសារជាថ្មីថា អាមេរិកបានស្នើឲ្យអង់គ្លេសជាផ្លូវការស្ដីពីការធ្វើបត្យាប័នលោក Julian Assange ដែលជាជនភៀសខ្លួនក្នុងរយៈពេល ៧ ឆ្នាំ នៅស្ថានទូតអេក្វាឌ័រ ហើយត្រូវបាន Quito ផ្តល់សិទ្ធិជាប្រជាពលរដ្ឋ។
សហរដ្ឋអាមេរិកអះអាងថាស្ថាបនិក Wikileaks នឹងត្រូ​វធ្វើបត្យាប័ន​ទៅកាន់ប្រទេសខ្លួន - ảnh 1 លោក Julian Assange ស្ថាបនិក WikiLeaks (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកក្កដា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា លោក Julian Assange ស្ថាបនិក WikiLeaks ដែលជាមនុស្សត្រូវបានស្ថានទូត អេក្វាឌ័រប្រគល់ឲ្យ ប៉ូលីសអង់គ្លេស នឹងត្រូវធ្វើបត្យាប័នទៅកាន់អាមេរិក ដើម្បីកាត់ទោសពីបទធ្វើចារកម្ម។ ឆ្លើយសម្ភាសន៍ជាមួយកាសែត El Universo របស់អេក្វាឌ័រ លោក Pompeo បានអះអាងសារជាថ្មីថា អាមេរិកបានស្នើឲ្យអង់គ្លេសជាផ្លូវការស្ដីពីការធ្វើបត្យាប័នលោក Julian Assange ដែលជាជនភៀសខ្លួនក្នុងរយៈពេល ៧ ឆ្នាំ នៅស្ថានទូតអេក្វាឌ័រ ហើយត្រូវបាន Quito ផ្តល់សិទ្ធិជាប្រជាពលរដ្ឋ។

មុននេះ អតីតប្រធានាធិបតី Ecuador លោក Rafael Correa បានបង្ហើបថា ស្ថាបនិក Wikileaks បានធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ ខណៈពេលដែល លោកបានភៀសខ្លួននៅឯស្ថានទូតអេក្វាទ័រប្រចាំនៅទីក្រុងឡុងដ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ