ហ្វីលីពីនប្រកាសការឈប់បាញ់មនុស្សធម៌នៅ Marawi

(VOVWORLD) - កងទ័ពហ្វីលីពីននាថ្ងៃទី២៤ មិថុនា ប្រកាសថា នឹងបញ្ឈប់ការវាយ ប្រហារតាមជើងអាកាសនិងតាមជើងគោក តម្រង់ទៅលើកម្លាំងឧទ្ទាមអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ ទីក្រុង Marawi ដើម្បីបង្កលក្ខណៈសំរាប់ប្រជាជនអាចរំលឹកខួបការបញ្ចប់ខែ បុណ្យអ៊ីស្លាម Ramadan។
ហ្វីលីពីនប្រកាសការឈប់បាញ់មនុស្សធម៌នៅ Marawi - ảnh 1 ទាហានហ្វីលីពីនជួយប្រជាជនជម្លៀសចេញពីតំបន់ប្រយុទ្ធនៅ Marawi (រូបថត៖AFP/TTXVN)
(VOVworld) - កងទ័ពហ្វីលីពីននាថ្ងៃទី២៤ មិថុនា ប្រកាសថា នឹងបញ្ឈប់ការវាយ ប្រហារតាមជើងអាកាសនិងតាមជើងគោក តម្រង់ទៅលើកម្លាំងឧទ្ទាមអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ ទីក្រុង Marawi ដើម្បីបង្កលក្ខណៈសំរាប់ប្រជាជនអាចរំលឹកខួបការបញ្ចប់ខែ បុណ្យអ៊ីស្លាម Ramadan។អ្នកនាំពាក្យកងទ័ពហ្វីលីពីលោក Restituto Padilla បានឲ្យដឹងថា បទឈប់បាញ់មនុស្សធម៌នេះនឹងចូលជាធរមាននាវេលាម៉ោង៦ ព្រឹកតាមម៉ោងតំបន់នាថ្ងៃទី២៥ មិថុនា នៅ Marawi។ប៉ុន្តែ បទឈប់បាញ់នេះនឹង ត្រូវបានលុបចោលភ្លាមមួយរំពេចប្រសិនបើកម្លាំងឧទ្ទាមបាញ់ប្រហារឬគំរាម កំហែងទាហាននិងជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ