អៀកឡង់ខាងជើងចាប់ផ្តើមការចរចាចុងក្រោយអំពីការបង្កើតរដ្ឋអំណាច

(VOVWORLD) - បណ្ដាគណបក្សនយោបាយនៅអៀកឡង់ខាងជើងបានជួបប្រជុំនាថ្ងៃទី ២៤ មករា នៅទីក្រុង Belfast សំដៅបង្កើតស្ថាប័ននិតិប្រតិបត្តិចែករំលែកអំណាចនៅ អៀកឡង់ខាងជើងរវាងគណបក្សនយោបាយធំចំនួន ២ នៅទីនេះគឺគណបក្សឯកភាព ប្រជាធិបតេយ្យ (DUP) និងគណបក្ស Sinn Fein។ 
អៀកឡង់ខាងជើងចាប់ផ្តើមការចរចាចុងក្រោយអំពីការបង្កើតរដ្ឋអំណាច  - ảnh 1 អៀកឡង់ខាងជើងចាប់ផ្តើមការចរចាចុងក្រោយអំពីការបង្កើតរដ្ឋអំណាច 

(VOVworld) – បណ្ដាគណបក្សនយោបាយនៅអៀកឡង់ខាងជើងបានជួបប្រជុំនាថ្ងៃទី ២៤ មករា នៅទីក្រុង Belfast សំដៅបង្កើតស្ថាប័ននិតិប្រតិបត្តិចែករំលែកអំណាចនៅ អៀកឡង់ខាងជើងរវាងគណបក្សនយោបាយធំចំនួន ២ នៅទីនេះគឺគណបក្សឯកភាព ប្រជាធិបតេយ្យ (DUP) និងគណបក្ស Sinn Fein។ ក្នុងអត្ថបទសរសេរលើកាសែត  Belfast Telegraph ថ្នាក់ដឹកនាំគណបក្ស  Sinn Fein លោកស្រី Michelle O’Neil បានប្រកាសថា៖ លោកស្រីនឹងចូលរួមបណ្ដាការចរចាថ្មីក្នុងស្មារតីមិត្តភាព។ ខណៈពេលនោះ ថ្នាក់ដឹកនាំ DUP លោកស្រី Arlene Foster បានចាត់ទុកក្នុងអត្ថបទ សរសេរផ្សេងទៀតលើកាសែតពោលខាងលើថា៖ បណ្ដាការចរចាមិនគប្បីប្រមូលផ្តុំ ទៅលើការតស៊ូនយោបាយតែប៉ុណ្ណោះ ភាគីនានាគប្បីខំប្រឹងប្រែងជំរុញការបង្កើត រដ្ឋអំណាចស្ថិរភាពមួយសំរាប់ប្រជាជនទៀងផង។ មុននេះ នាថ្ងៃទី ១៨ មករា រដ្ឋមន្ត្រីទទួលបន្ទុក អៀកឡង់ខាងជើងចំណុះរដ្ឋាភិបាលអង់គ្លេស លោកស្រី Karen Bradley បានព្រមានថា៖ បណ្ដាគណបក្សនយោបាយធំៗនៅអៀកឡង់ខាងជើងកំពុងប្រឈមមុខនឹង «ឱកាសចុងក្រោយ» ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ។ តាមគំរោង លោកស្រី Bradley នឹងរាយការណ៍នៅរដ្ឋសភាអង់គ្លេសអំពីដំណើរការចរចាស្តីពីការបង្កើតរដ្ឋអំណាចនៅអៀកឡង់ខាងជើងមុនថ្ងៃទី ៧ កុម្ភៈ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ