|
លោក Giang Seo Phu ប្រធានគណៈកម្មាធិការជនជាតិនិងលោក Damien Cole ឯកអគ្គរដ្ឋទូតអៀកឡង់ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអៀកឡង់ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងហាណូយ លោក Giang Seo Phu ប្រធានគណៈកម្មាធិការជនជាតិនិងលោក Damien Cole ឯកអគ្គរដ្ឋទូតអៀកឡង់ប្រចាំនៅ
វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអៀកឡង់សំរាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ (កម្មវិធី១៣៥) នៅវៀតណាមដំណាក់កាល២០១៣-២០១៥។ តាមកិច្ចព្រមព្រៀង ក្នុងដំណាក់កាល២០១៣-
២០១៥ រដ្ឋាភិបាលអៀកឡង់បានសន្យាជួយឧបត្ថម្ភចំនួនប្រាក់ប្រមាណ១៣,២៩
លានអឺរ៉ូសំរាប់កម្មវិធី១៣៥នៅខេត្តចំនួន៨គឺ Ha Giang, Cao Bang, Dien Bien, Bac
Kan, Thanh Hoa, Quang Ngai, Kon Tum និង Tra Vinh។ ថ្លែងមតិនៅពិធីចុះហត្ថលេខា
នេះ ឯកអគ្គរដ្ឋទូតអៀកឡង់ប្រចាំនៅវៀតណាមលោក Damien Cole បានសង្កត់ធ្ងន់
ថា អៀកឡង់សន្យាបន្តជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាសំរាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ
នៅវៀតណាមយ៉ាងសមស្របបំផុត ជួយឧបត្ថម្ភរដ្ឋាភិបាលឆ្ពោះទៅគោលដៅ
លើកកំពស់ជីវភាពរស់នៅសមរាប់ជនក្រីក្ររាប់លាននាក់ក្នុងប៉ុន្មានឆ្នាំខាងមុខ៕