អគ្គលេខាគណបក្សពលកម្មមេចស៊ីកមកបំពេញទស្សនកិច្ចនៅវៀតណាម
|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងលោក Alberto Anaya Gutierrez អគ្គលេខាគណបក្សពលកម្មមេចស៊ីក (TTXVN) |
(VOV)_នារសៀលថ្ងៃទី៥ឧសភានៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកម្មុយ
នីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូគណបក្សពលកម្មមេចស៊ីក ដឹកនាំដោយលោក Alberto Anaya Gutierrez អគ្គលេខាគណបក្សពលកម្ម និងជាប្រធានសមាគមសមាជិក សមាជិកាសភាមិត្ត
ភាពមេចស៊ីក-វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ អគ្គលេ ខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់លទ្ធផលនៃការលាត្រ ដាងអនុវត្ត កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សទាំងពីរក្នុងរយៈពេលកន្លងទៅ ពិ
សេសគឺក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ វប្បធម៌…។ល។ លោក Nguyen
Phu Trong ក៏បានសម្ដែងគោលបំណងបន្តជំរុញការអនុវត្តល្អកិច្ច ព្រមព្រៀង សហប្រតិបត្តិការរវាងគណបក្សទាំងពីរ បង្កើនការផ្លាស់ប្តូរសារព័ត៍មាន នាំទំនាក់ ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និង
ប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជំរៅ ជាក់ស្ដែងនិងប្រសិទ្ធិភាពជាង ពីមួយ
ថ្ងៃទៅមួយថ្ងៃ។ មុននោះ គណៈប្រតិភូគណបក្សពលកម្មមេចស៊ីកជួបសន្ទនាជាមួយគណៈ
ប្រតិភូបក្សកម្មុយនីស្តវៀតណាម ដោយនាំដោយលោក Hoang Binh Quan សមាជិកមជ្ឈឹមបក្សផងដែរ៕