អគ្គលេខាបក្ស៖ឆ្នាំ២០១៥ត្រូវបង្កើតបានការបោះជំហានថ្មីក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ
![អគ្គលេខាបក្ស៖ឆ្នាំ២០១៥ត្រូវបង្កើតបានការបោះជំហានថ្មីក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_12_30/vovgt-tong-bi-thu.jpg) |
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong |
(VOV)_នារសៀលថ្ងៃទី២៩ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្ត
វៀតណាម លោក Nguyen Phu Trong និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំ
មជ្ឈឹមបង្ការប្រឆាំងអំពើពុករលួយ បានធ្វើអធិបតីកិច្ចប្រជុំលើកទី៦ នៃគណៈកម្មា
ធិការស្ដីពីស្ថានភាព លទ្ធផលនៃការងារបង្ការប្រឆាំងអំពើពុករលួយឆ្នាំ ២០១៤ និង
ទិសដៅ ភារកិច្ចឆ្នាំ ២០១៥។ ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បាន
ចាត់ទុកថា៖ ក្នុងឆ្នាំ ២០១៤ ការងារបង្ការប្រឆាំងអំពើពុករលួយទទួលបានលទ្ធ
ផលសកម្មជាច្រើន។ ហើយអគ្គលេខាបក្សបានស្នើរថា៖ក្នុងឆ្នាំ២០១៥ រួមជាមួយ
ក្រុមភារកិច្ចស្នូលចំនួន៨ ដែលបានដាក់ចេញគឺក្នុងសកម្មភាពរបស់ គណៈកម្មា
ធិការបញ្ជាណែនាំត្រូវយកចិត្តទុកដាក់ដល់លក្ខណះពិសេសនៃឆ្នាំ២០១៥ ពេល
ដែលមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ដំណើការ។ ការបង្ការប្រឆាំងអំពើពុក
រលួយនៅមានស្មុគ្រស្មាញ បាជាត្រូវធ្វើយូរអង្វែង និងប្តេជ្ញាចិត្ត៖
“ យើងត្រូវបន្តអនុវត្តលើគ្រប់ជ្រុងជ្រោយផង និងយកចិត្តទុកដាក់ដល់ចំ
ណុចស្នូល ចំណុចអន់ខ្សោយទៀតផង៕”