អគ្គលេខាបក្សពលកម្មម៉ិកស៊ិកលើកតម្កើងទំនាក់ទំនងសហប្រតិបត្តិការជាមួយ វៀតណាម
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៤៣ នៃទិវាបង្កើតទំនាក់ទំនងរវាង វៀតណាម និង ម៉ិកស៊ិក (19/5/1975 - 19/5/2018) នាថ្ងៃទី ៩ ខែឧសភា អគ្គលេខាបក្ស ពលកម្មម៉ិកស៊ិក (PT) លោក Alberto Anaya បានអញ្ជើញមកទស្សនាស្ថានទូត វៀតណាមប្រចាំ នៅម៉ិកស៊ិក។
អគ្គលេខាបក្សពលកម្មម៉ិកស៊ិកលើកតម្កើងទំនាក់ទំនងសហប្រតិបត្តិការជាមួយ វៀតណាម |
លោក Alberto Anaya បានវាយតំលៃខ្ពស់ចំពោះ ទំនាក់ទំនងវៀតណាមនិង ម៉ិកស៊ិកដែលបានអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និង ទូលំទូលាយលើគ្រប់វិស័យ ហើយ លោកក៏សង្កត់ធ្ងន់នូវសក្ដានុភាពដ៏ធំធេងលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Alberto Anaya បានសម្តែងនូវការកោត សរសើរចំពោះសមិទ្ធិផលដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មី ដោយមានកំណើនសេដ្ឋកិច្ចរីកចម្ររើនគួរឱ្យចាប់អារម្មណ៍ និង ឋានៈកាន់តែសំខាន់របស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោក។ តាមការគ្រោងទុក សមាគមសហគ្រាសវឌ្ឍនភាពម៉ិកសិកនឹងចាត់បញ្ជូនក្រុម ពាណិជ្ជករមួយក្រុមមកបំពេញទស្សនកិច្ចការងារនិងស្វែងយល់ទីផ្សារវៀតណាមនាខែកញ្ញាខាងមុខនេះ៕