អគ្គលេខាបក្សលោក តូ ឡឹម៖ វៀតណាមមិនអាចឈរនៅក្រៅនិន្នាការសកលនៃការផ្លាស់ប្តូរថ្មីវិស័យអប់រំឡើយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកា ១៩៨២ - ២០ វិច្ឆិកា ២០២៤) លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ជួបសំណេះ សំណាលជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងវិស័យអប់រំ។

អគ្គលេខាបក្សលោក តូ ឡឹម៖ វៀតណាមមិនអាចឈរនៅក្រៅនិន្នាការសកលនៃការផ្លាស់ប្តូរថ្មីវិស័យអប់រំឡើយ - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ក្នុងដំណើរការបដិវត្តន៍ បក្សនិងរដ្ឋតែងតែអះអាងថា ការអប់រំនិងការបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូលជាអនាគត់របស់ប្រទេសជាតិ។ តាមនោះ បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេស មានគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យអប់រំ ដោយកំណត់ថា ជាការវិនិយោគក្នុងការអភិវឌ្ឍវិស័យអប់រំ និងជាអាទិភាពនាំមុខ។ បើតាមលោកអគ្គលេខាបក្ស  វិស័យអប់រំត្រូវមានការផ្លាស់ប្តូរថ្មីនូវខ្លឹមសារអប់រំនិងវិធីសាស្រ្តអប់រំឱ្យបានខ្លាំងក្លា ក្នុងទិសដៅសម្រួល ទំនើបកម្ម និងការអនុវត្តជាក់ស្តែង បង្កើនចំណេះដឹង ជំនាញនិងគុណភាពអ្នកសិក្សា បង្កើនការអនុវត្ត និងប្រើប្រាស់ចំណេះដឹងចូលក្នុងស្ថានភាពជាក់ស្តែង។

ដោយលើកឡើងពីការងារដែលត្រូវធ្វើភ្លាមៗ លោកអគ្គលេខាបក្សបានស្នើឱ្យអនុវត្តភ្លាមៗ នូវដំណោះស្រាយ  ដើម្បីលុបបំបាត់អនក្ខរភាពទាំងស្រុង ជាពិសេសនៅតំបន់ដាច់ស្រយាល និងក្នុងចំណោមជនជាតិភាគតិច  ដោយធានាថា ការចំណាយថវិការដ្ឋលើវិស័យអប់រំមានយ៉ាងហោចណាស់ ២០% នៃការចំណាយថវិការដ្ឋសរុប។ ជាមួយគ្នានោះត្រូវមានយន្តការ និងគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញធនធានក្រៅរដ្ឋ មកបណ្តាក់ទុនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល។ អគ្គលេខាបក្ស លោក តូ ឡឹមបានមានប្រសាសន៍ថា៖ “ត្រូវផ្តោតលើការកសាងក្រុមគ្រូបង្រៀនប្រកបដោយគុណធម៌ និងទេពកោសល្យ ជាអ្នកមានចំណង់ចំណូលចិត្ត   មានការជក់ចិត្ត មានជំនាញនិងចំណេះដឹង ជាពិសេសមានសមត្ថភាពក្នុងការបង្រៀន ភាពខ្នះខ្នែងក្នុងការសិក្សានិងការច្នៃប្រឌិត។ ម្យ៉ាងវិញទៀត ត្រូវមានដំណោះស្រាយ លោតផ្លោះ  ដើម្បីអភិវឌ្ឍន៍ក្រុមអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឈានមុខគេ ដែលធ្វើការនៅក្នុងវិស័យអប់រំផង ហើយក្នុងពេលតែមួយ បានរួមចំណែកវិស័យផ្សេងៗទៀតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ