អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជន នាយករដ្ឋមន្ត្រីសិង្ហបុរី

(VOVWORLD) - នារសៀលថ្ងៃទី ២០ ធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជន នាយករដ្ឋមន្ត្រីសិង្ហបុរី - ảnh 1អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណៈបក្សបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរីឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរបង្កើនការជឿទុកចិត្តខាងនយោបាយ; ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សសកម្មភាពប្រជាជន; ជឿជាក់ថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងយុទ្ធសាស្ត្រ និងផែនការសហប្រតិបត្តិការលើវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ វិស័យការពារជាតិ សន្តិសុខ ហិរញ្ញវត្ថុ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន...។

ចំណែកឯនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានឯកភាពជាមួយនឹងការវាយតម្លៃ និងយោបល់របស់លោកអគ្គលេខាបក្ស ស្តីពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍ថា អាជីវកម្មសិង្ហបុរីចង់បង្កើនការវិនិយោគ និងសកម្មភាពធុរកិច្ចនៅវៀតណាម ជាពិសេសលើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ ឥណទានកាបូន បច្ចេកវិទ្យាខ្ពស់ ជាដើម។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួលក្នុងអាស៊ាន ក៏ដូចជាវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ