អង្គការសហប្រជាជាតិលើកតម្កើងស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ
(VOVWORLD) - ប្រធានបទនេះក៏ស្របតាមនឹងប្រធានបទអាទិភាពនៃសម័យប្រជុំលើកទី ៦៥ នៃគណៈកម្មការរបស់អង្គការសហប្រជាជាតិស្តីពីឋានៈស្ត្រី ដែលអំពាវនាវឱ្យមានការចូលរួមយ៉ាងពេញលេញនិងមានប្រសិទ្ធភាពរបស់ស្ត្រី ក្នុងដំណើរការដាក់ចេញសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅសង្គម ក៏ដូចជាការលុបបំបាត់អំពើហិង្សា។
អនុប្រធានាធិបតីអាមេរិក Kamala Harris (រូបថត៖ AFP / VNA) |
ស្ថាប័នអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) បានប្រកាសប្រធានបទនៃទិវានារីអន្តរជាតិថ្ងៃទី៨ ខែមីនា ២០២១ គឺ «ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ៖ ការធ្វើឲ្យជាក់ស្តែងនូវ អនាគតមួយប្រកបដោយសមភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ -១៩” ។
ប្រធានបទនេះក៏សមស្របនឹងប្រធាន បទអាទិភាពនៃសម័យប្រជុំលើកទី ៦៥ នៃគណៈកម្មការរបស់អង្គការសហប្រជាជាតិស្តីពីឋានៈរបស់ស្ត្រី ដោយអំពាវនាវឱ្យមានការចូលរួមយ៉ាងពេញលេញនិងមានប្រសិទ្ធភាពរបស់ស្ត្រី ក្នុងដំណើរការដាក់ចេញសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅសង្គម ក៏ដូចជាការលុបបំបាត់អំពើហិង្សា ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រីទាំងអស់ផងដែរ៕