អង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីថ្មីជំនួសឲ្យលោក Boris Johnson នៅថ្ងៃទី ៥ ខែកញ្ញា

(VOVWORLD) - បច្ចុប្បន្ននេះ មានបេក្ខជនចំនួន១១រូបដែលបានប្រកាសចូលរួមការបោះឆ្នោត។ 
អង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីថ្មីជំនួសឲ្យលោក Boris Johnson នៅថ្ងៃទី ៥ ខែកញ្ញា - ảnh 1លោក Boris Johnson បានប្រកាសយល់ព្រមលាលែងពីតំណែងកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)
គណបក្សអភិរក្សនិយមកំពុងកាន់អំណាចនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ១១ ខែកក្កដា បានឯកភាពលើផែនការបោះឆ្នោតលម្អិតដើម្បីជ្រើសរើសមេដឹកនាំថ្មីនៃ គណបក្សនេះ ជំនួសឲ្យលោក Boris Johnson ចូលកាន់តំណែងជាមេដឹកនាំ គណបក្សក៏ដូចជានាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ។ បច្ចុប្បន្ននេះ មានបេក្ខជនចំនួន១១រូបដែលបានប្រកាសចូលរួមការបោះឆ្នោត។ ឈ្មោះអ្នកស្នងតំណែងនឹងត្រូវបានប្រកាស នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីការបោះឆ្នោតជុំចុងក្រោយក្នុងគណបក្ស។ យោងតាមបទបញ្ញត្តិរបស់គណៈកម្មាធិការ ១៩២២ ដែលប្រមូលផ្តុំសមាជិកសភា នៃគណៈបក្សអភិរក្សនិយម ហើយទទួលខុសត្រូវអំពីលក្ខ័ន្តិកៈរបស់គណបក្សនេះ ដើម្បី ក្លាយជាបេក្ខជនចូលរួមការប្រណាំងចូលកៅអីមេដឹកនាំគណៈបក្សអភិរក្សនិយម  ការបោះឆ្នោតជុំបឋមទាំងអស់នេះ សុទ្ធតែត្រូវបានជ្រើសរើសដោយសមាជិកសភា អភិរក្សនិយមទាំង ៣៥៨ នាក់។ នៅជុំចុងក្រោយនៅថ្ងៃទី ៤ ខែកញ្ញា សមាជិក គណបក្សអភិរក្សនិយមរាប់សែននាក់នឹងបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសអ្នកឈ្នះ ហើយលទ្ធផលនឹងត្រូវបានប្រកាសនៅថ្ងៃទី ៥ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ