អចិន្ត្រៃគណលេខាលោក Tran Quoc Vuong បំពេញទស្សនកិច្ចការងារនៅខេត្ត Dak Lak

(VOVWORLD) -លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Dak Lak គប្បីផ្លាស់ប្ដូរកិច្ចការដឹកនាំ ហើយអនុវត្តន៍ឲ្យបានល្អរាល់សេចក្ដីសម្រេចរបស់បក្សផងដែរ។
អចិន្ត្រៃគណលេខាលោក Tran Quoc Vuong បំពេញទស្សនកិច្ចការងារនៅខេត្ត Dak Lak - ảnh 1លោក Tran Quoc Vuong អចិន្ត្រៃគណលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម 

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ កក្កដាលោក Tran Quoc Vuong អចិន្ត្រៃគណលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Lak ភាគខាងត្បូងវៀតណាម ដើម្បីពិភាក្សាអំពីលទ្ធផលនៃការអនុវត្តន៍សេចក្ដីសម្រេចនៃមហាសន្និបាតបក្ខភាគខេត្តលើកទី ១៦ ពាក់កណ្ដាលអាណត្តិ ២០១៥-២០២០។

នៅទីនេះ លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Dak Lak គប្បីយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ឲ្យស្របទៅនឹងឧត្តមភាពរបស់ខេត្ត អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ បង្កើនសមាមាត្រ នៃឧស្សាហកម្មកែច្នៃដើម្បីបង្កើនតម្លៃបម្ថែមនៃផលិតផល ហើយរួមវិភាគទានលើកម្ពស់ជីវភាពរស់នៅជូនប្រជាជន។ លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Dak Lak គប្បីផ្លាស់ប្ដូរកិច្ចការដឹកនាំ ហើយអនុវត្តន៍ឲ្យបានល្អរាល់សេចក្ដីសម្រេចរបស់បក្សផងដែរ។

 មុននេះលោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាឃុំ E' Drod ស្រុក Cu M'gar ជាឃុំព្រៃភ្នំមួយដែលមានជនជាតិភាគតិចរស់នៅ ហើយជីវភាពរស់នៅនៅមានការលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ