អ្នកជំនាញចិន៖ សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការទូតរបស់វៀតណាមក្នុងឆ្នាំនេះគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង
(VOVWORLD) - យោងតាមអ្នកកាសែត Wei Wei កំណើន GDP របស់វៀតណាមនៅឆ្នាំនេះគ្រោងនឹងលើសពី ៦,៨% ហើយនៅឆ្នាំក្រោយនឹងសម្រេចបាន ៧%។
អ្នកកាសែត Wei Wei អ្នកជំនាញស្រាវជ្រាវអំពីវៀតណាម ប្រធានគណៈ កម្មការភាសារវៀតណាម - ស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមនាពេលថ្មីៗនេះ អ្នកកាសែត Wei Wei អ្នកជំនាញស្រាវជ្រាវអំពីវៀតណាម ប្រធានគណៈ កម្មការភាសារវៀតណាម - ស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច និងការទូតរបស់វៀត ណាមក្នុងឆ្នាំនេះ។ ហើយទន្ទឹមនឹងនោះ លោកជឿជាក់ថា ឆ្នាំក្រោយ សេដ្ឋកិច្ចវៀតណាមនឹងបន្តនិន្នាការអភិវឌ្ឍន៍ ហើយនឹងសម្រេចបានសមិទ្ធិផល លេចធ្លោបន្ថែមទៀតជាពុំខាន។
យោងតាមអ្នកកាសែត Wei Wei កំណើន GDP របស់វៀតណាមនៅឆ្នាំនេះគ្រោងនឹងលើសពី ៦,៨% ហើយនៅឆ្នាំក្រោយនឹងសម្រេចបាន ៧%។ ជាមួយគ្នានោះ គ្រប់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ការទាក់ទាញការវិនិយោគពីបរទេស ... របស់វៀតណាមសុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន ក្នុងនោះក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ចំណូលនាំចូល-នាំចេញរបស់ វៀតណាមបានកើនឡើង ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អតិរេកពាណិជ្ជកម្មជិត ២០,៨ ពាន់លានដុល្លារ; ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងឆមាសទីមួយ នៃឆ្នាំនេះបានកើនឡើងចំនួន ៥៨,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះសម្រេចបាន ១៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមក។
ធ្វើការវាយតម្លៃលើសមិទ្ធិផលការទូតរបស់វៀតណាម អ្នកស្រាវជ្រាវ Wei Wei បានឲ្យដឹងថា ឆ្នាំនេះ ការងារការទូតរបស់វៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗ ហើយឥទ្ធិពលរបស់វៀតណាមលើឆាកអន្តរជាតិកំពុង កើនឡើងដោយឥតឈប់ឈរ។ ក្នុងទំនាក់ទំនងទ្វេភាគីជាមួយចិន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាម-ចិនបានកំណត់ជំហរជាប្រ វត្តិសាស្ត្រថ្មីក្នុងការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ បើកទំព័រថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន-វៀតណាមក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន៕