អ្នកជំនាញរុស្ស៊ីជឿជាក់ថាវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការរុស្ស៊ី - អាស៊ាន
(VOVWORLD) - ក្នុងបរិបទដែលវៀតណាមទទួលតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ អ្នកជំនាញនិងអ្នកប្រាជ្ញរុស្ស៊ីជាច្រើនបានបង្ហាញជំនឿជាក់លើតួនាទីដ៏សកម្មរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រុស្ស៊ី - អាស៊ាន។
សៀវភៅ “វៀតណាមឆ្ពោះទៅមុខ” |
ក្នុងអត្ថបទបោះពុម្ភផ្សាយនាពេលថ្មីៗចំនួន ២ នៅរុស្ស៊ីក្នុងឱកាសគម្រប់ខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនោះ ប្រធានក្រុមប្រឹក្សាជំនាញនៃមូលនិធិ ស្រាវជ្រាវវិទ្យាសាស្ត្រ“គំនិតអាស៊ី - អឺរ៉ុប”លោក Grigory Trofimchuk និងលោកបណ្ឌិតវិទ្យាសាស្ត្រ Ekaterina Koldunovaសាស្ត្រាចារ្យរងដេប៉ាតឺម៉ងទិសបូព៌ាវិទ្យា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ម៉ូស្គូ (MGIMO) នៃក្រសួងការបរទេសរុស្ស៊ីបានបានធ្វើការវាយតម្លៃ និង វិភាគតួនាទីសំខាន់ៗរបស់វៀតណាម។ ក្នុងអត្ថបទ“ តួនាទីនិងឋានៈរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការរុស្ស៊ី - អាស៊ាន” ដែលបានចុះផ្សាយក្នុងឯកសារ “ទំនាក់ទំនងរុស្ស៊ី - វៀតណាមនាពេលបច្ចុប្បន្ននេះ៖ បណ្ដាវិស័យ និងផលប្រយោជន៍រួម” លោកបណ្ឌិត Ekaterina Koldunova បានមានប្រសាសន៍ថា នៅពេលវៀតណាម កាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០ អាចនឹងមាន វិស័យសហប្រតិបត្តិការពិសេសៗ រវាងរុស្ស៊ីនិងអាស៊ាន។ នោះគឺជាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរុស្ស៊ីនិងវៀតណាមលើគ្រប់វិស័យ ដូចជាវេជ្ជសាស្រ្តយោធា ការឆ្លើយតបនឹងស្ថានភាពបន្ទាន់ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ ប្រឆាំងនឹងហានិភ័យដែលបណ្តាលមកពីជំងឺរាតត្បាត។ នៅក្នុងសៀវភៅ “វៀតណាមឆ្ពោះទៅមុខ” អ្នកជំនាញបណ្ដាបញ្ហាអន្តរជាតិ លោក Grigory Trofimchuk បានចាត់ទុកថា វៀតណាមកាន់តែអះអាងនូវតួនាទី និងឋានៈក្នុងអង្គការអន្តរជាតិ និងតំបន់ហើយបានដើរតួនាទីនាំមុខនៅក្នុងអាស៊ានផងដែរ។ វៀតណាមគឺជាដៃគូដែលគួរឲ្យទុកចិត្តបានរបស់បណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ ហើយជាទិសដៅអាទិភាពរបស់រុស្ស៊ីនៅអាស៊ី - ប៉ាស៊ីហ្វិកផងដែរ៕