អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានជំហានផ្លាស់ប្តូរយ៉ាងច្បាស់លាស់​

(VOVWORLD) - យោងតាមមន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាបូព៌ា នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី លោកបណ្ឌិត Anatoly Sokolov សហគមន៍អន្តរជាតិ រួមទាំងសហព័ន្ធរុស្ស៊ី កំពុងតាមដានដោយការយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចការនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម។
អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានជំហានផ្លាស់ប្តូរយ៉ាងច្បាស់លាស់​ - ảnh 1បណ្ឌិត Anatoly Sokolov មន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាបូព៌ា នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី។ រូបថត៖ VOV

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី បណ្ឌិត Anatoly Sokolov មន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាបូព៌ា នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី បានអះអាងថា វៀតណាមមានជំហានផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ លោកបានឱ្យដឹងថា៖

«នៅមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិក្នុងដំណាក់កាល ២០២៦ - ២០៣០ នឹងត្រូវបានកំណត់ ហើយដាក់ចេញនូវគោលដៅ និងចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍជាតិរហូតដល់ឆ្នាំ ២០៤៥។ ដើម្បីអនុវត្តភារកិច្ចដែលមានទ្រង់ទ្រាយធំដូចដែលបានបង្ហាញក្នុងឯកសារនៃមហាសន្និបាត ចាំបាច់ត្រូវប្រមូលផ្តុំកម្លាំងនិងធនធានរបស់ប្រជាជនទាំងមូល ទៅក្នុងការអនុវត្តកត្តាសំខាន់ៗចំនួន៣ រួមមាន៖ សាមគ្គីភាពនិងជំនឿទុកចិត្ត; វិន័យនិងការទម្លុះទម្លាយ; ការអភិវឌ្ឍមនុស្សដោយយកចំណេះដឹងជាមូលដ្ឋាន។ ប្រទេសទាំងមូលត្រូវតែចូលរួមក្នុងដំណើរឈានឡើង ដោយគ្រប់វិស័យ គ្រប់មូលដ្ឋាន ស្ថាប័ន និងប្រជាជនម្នាក់ៗ ត្រូវតែយល់ច្បាស់ និងម្ចាស់ការអនុវត្តតួនាទីជាក់ស្តែងរបស់ខ្លួន។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវអភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព; ធានាអធិបតេយ្យភាពយុទ្ធសាស្ត្រ និងការរីកចម្រើនយ៉ាងខ្លាំងក្លានៃប្រជាជាតិវៀតណាមក្នុងយុគសម័យថ្មី»

យោងតាមលោកបណ្ឌិត Anatoly Sokolov សហគមន៍អន្តរជាតិ រួមទាំងសហព័ន្ធរុស្ស៊ី កំពុងតាមដានដោយការយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចការនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ