អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន
 |
អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន (VOV) |
Vovworld-ចំពោះការដែលចិនផ្សព្វផ្សាយបទហាមនេសាទត្រីនៅដំបន់សមុទ្រ
ខាងកើតចាប់ពីថ្ងៃទី១៦ឧសភាដល់ថ្ងៃទី១សីហា អ្នកនេសាទវៀតណាមជាច្រើន
បានឡើងសម្លេងប្រឆាំងជំទាស់និងអះអាងថានឹងបន្តច្បាមជាប់សមុទ្រ។ ប្រជាអ្នក
នេសាទអះអាងថា មិនចេញពីកន្លែងនេសាទត្រីប្រពៃណីរបស់ជីដូនជីតាឡើយ។
អ្នកនេសាទ Le Van Hanh នៅស្រុក Ly Son ខេត្ត Quang Ngai បានឲ្យដឹងថា៖
“ប្រជុំកោះនិងសមុទ្រនៅ Hoang Sa ជាអធិបតេយ្យភាពរបស់វៀតណាម យើង
ជាប្រជាជនវៀតណាមគឺយើងមានសិទ្ធិនេសាទត្រីនៅដំបន់សមុទ្រអធិបតេយ្យភាព
របស់ខ្លួន។ ពីច្រើនឆ្នាំមកចិនហាមឃាត់មិនមែនជាដោយឡែកឆ្នាំនេះឡើយ យើង
ជាអ្នកនេសាទវៀតណាមធ្វើសកម្មភាពនៅដំបន់សមុទ្រវៀតណាមគឺធ្វើសកម្មភាព
ធម្មតា។”
ក្នុងប៉ុន្មានថ្ងៃនេះ នាវានេសាទត្រីរាប់រយរបស់ខេត្ត Khanh Hoa កំពុងត្រៀមខ្លួន
ចេញទៅសមុទ្រច្បាមជាប់សមុទ្រ។ លោក Mai Thanh Phuc ប្រធានសហជីពរបរ
នេសាទត្រីឃុំ Phuoc Dong ទីក្រុង Nha Trang ប្រធានក្រុមនេសាទ Truong Sa ធំ បាន
ឲ្យដឹងថា៖
“យើងខ្ញុំនៅតែបន្តច្បាមជាប់សមុទ្រយូរថ្ងៃដើម្បីផលិតកម្ម។ បទហាមឃាត់របស់
ចិនចំពោះប្រជាអ្នកនេសាទយើងខ្ញុំគឺមោឃៈមិនសមហេតុសមផលពីព្រោះសមុទ្រ
របស់វៀតណាមហេតុអ្វីហាមដ៏មិនសមហេតុសមផលដូច្នេះ។ បណ្ដានាវាបន្តចេញទៅ
សមុទ្រគ្មាននាវាណាសំរាកឡើយ៕”