|
អនុប្រធានរដ្ឋឡាវទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tuyen Quang។ |
VOV-នាយប់ថ្ងៃទី១៩កក្កដានៅទីរួមខេត្ត Tuyen Quang ថ្នាក់ដឹកនាំខេត្ត
Tuyen Quang បានរៀបចំពិធីជប់លៀងចំពោះគណៈប្រតិភូជាន់ខ្ពស់សាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយអនុប្រធានរដ្ឋឡាវ Bunhang
Vorachith ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមនិងគណៈប្រតិភូ
ប្រជាជនឡាវមកចូលរួមមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើក
ទី៣។ ថ្លែងមតិនៅពិធីជប់លៀងសមាជិកអចិន្ត្រៃយ៍គណៈលេខានិងជា
អនុប្រធានរដ្ឋសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Bunhang Vorachith
បានឲ្យដឹងថា៖
“ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Tuyen Quang លើកនេះ យើងខ្ញុំសប្បាយរីករាយដោយបានឃើញរាល់សមទ្ធិ ការអភិវឌ្ឍន៍យ៉ាងលឿនរបស់ខេត្ត។ យើង
ខ្ញុំឃើញថាជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរយ៉ាងច្បាស់លាស់ ខឿនផលិតកម្មឧស្សាហកម្មនិងកសិកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នេះក៏ជា មេរៀនដែលយើងខ្ញុំត្រូវរៀនសូត្រពីខេត្ត Tuyen Quang សំដៅអនុវត្តគោលដៅ
របស់បក្សទាំងពីរ រដ្ឋទាំងពីររបស់យើងក៏ដូចជាបំណងប្រាថ្នារបស់លោក ប្រធានហូជីមិញក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពប្រជាជននៃ
ប្រទេសទាំងពីរ។”
នាថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់ឡាវនិងគណៈប្រតិភូប្រជាជនចូលរួមមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣បានទៅទស្សនាមណ្ឌល
កេរ៌្តដំណែលបដិវត្ត Tan Trao ឃុំ Tan Trao ស្រុក Son Duong និងមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្របដិវត្តឡាវនៅឃុំ My Bang ស្រុក Yen Son ខេត្ត Tuyen Quang
ទៀតផង៕