អនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពរាល់វិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - សម្រាប់មូលដ្ឋានដែលអនុវត្តការរក្សាគម្លាតសង្គមនិងពង្រឹងការរក្សាគម្លាតសង្គមក្រៅពីការអនុវត្តន៍យ៉ាងត្រឹមត្រូវនូវបទបញ្ជានៃសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ត្រូវធានាឱ្យបាននូវតម្រូវការសុខាភិបាល ម្ហូបអាហារ សេវាកម្មចាំបាច់ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពសម្រាប់ប្រជាជន នៅតាមឃុំ សង្កាត់នានា។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យពង្រឹងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទូទាំងប្រទេស (រូបថត៖ VGP) |
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh ទើបចេញសារទូរលេខមួយផ្ញើរទៅកាន់ថ្នាក់ដឹកនាំខេត្តនិងទីក្រុងចំណុះមជ្ឈឹម, រដ្ឋមន្រ្តី ប្រធានស្ថាប័នស្មើក្រសួង ស្ថាប័នចំណុះរដ្ឋាភិបាលដោយបានសង្កត់ធ្ងន់ថា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ បានយ៉ាងឆាប់រហ័ស ដោយការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនគឺសំខាន់បំផុត បន្តផ្តោតលើការដឹកនាំនិងចាត់ចែងឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ក្នុងនោះ ធានាឱ្យបានតាមតម្រូវការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សម្រាប់មូលដ្ឋានដែលអនុវត្តការរក្សាគម្លាតសង្គមនិងពង្រឹងការរក្សាគម្លាតសង្គម ក្រៅពីការអនុវត្តន៍យ៉ាងត្រឹមត្រូវនូវបទបញ្ជានៃសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ត្រូវធានាឱ្យបាននូវតម្រូវការសុខាភិបាល ម្ហូបអាហារ សេវាកម្មចាំបាច់ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពសម្រាប់ប្រជាជន នៅតាមឃុំ សង្កាត់នានា។ ប្រមុខដឹកនាំត្រូវតែដឹកនាំដោយផ្ទាល់និងទទួលខុសត្រូវចំពោះលទ្ធផលនៃការបង្ការនិងទប់ស្កាត់ការរាតត្បាតនៅក្នុងមូលដ្ឋាន ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការបង្ការនិងគ្រប់គ្រងជំងឺ។ ទន្ទឹមជាមួយគ្នានោះ គៀងគរការចូលរួមយ៉ាងខ្លាំងនិងស៊ីសង្វាក់គ្នាពីប្រព័ន្ធនយោបាយទាំងមូល៕