អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅដំបន់ជនជាតិនិងព្រៃភ្នំ។
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមសន្និសីទទូទាំងប្រទេសវាយតំលៃនិងអនុវត្តគោលនយោបាយដំបន់ជនជាតិនិងព្រៃភ្នំ។ |
VOV-នាព្រឹកថ្ងៃទី១១មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានចូលរួមសន្និសីទទូទាំងប្រទេសវាយតំលៃនិងអនុវត្ត
គោលនយោបាយដំបន់ជនជាតិនិងព្រៃភ្នំ។ របាយការណ៍នៅសន្និសីទបានឲ្យ
ដឹងថា ពីឆ្នាំ២០០៦មក រដ្ឋាភិបាលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានផ្សព្វផ្សាយ
សេចក្តីសំរេចចិត្តនិងសំណុំឯកសារជាង៨០ជាមួយយន្តការគោលនយោបាយគំរោងការជាច្រើនប្រមូលផ្ដុំដោះស្រាយបណ្ដាបញ្ហាលំបាកជំបាក់ជំពិនបំផុតរបស់ដំបន់ជនជាតិនិងព្រៃភ្នំ ទន្ទឹមនឹងនោះរៀបចំទុនប្រមាណ៥៥លានលាន
ដុងដើម្បីអនុវត្តបណ្ដាកម្មវិធីគំរោងការនេះ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា បក្សរដ្ឋជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកប្រភពកំលាំងជាច្រើនដើម្បីជំរុញដំបន់ជនជាតិនិងព្រៃភ្នំអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖
“ទីមួយគឺការយល់ដឹងពីថ្នាក់គណៈកម្មាធិការបក្សដល់រដ្ឋអំណាចដំបន់អំពី
គោលនយោបាយអំពីជនជាតិដំបន់ព្រៃភ្នំមិនទាន់សមស្របនោះគឺការបញ្ជា
ប្រមូលផ្ដុំក៏មិនត្រូវតាមកំរិតដែរ។ ទី២គោលនយោបាយផ្សព្វផ្សាយជាច្រើន
ប៉ុន្តែមានគោលនយោបាយមួយចំនួនមិនត្រូវនឹងស្ថានភាពជាក់ស្ដែងឡើយ។
ខ្ញុំចាត់ទុកថាបញ្ហានេះយើងត្រូវកែប្រែ។ ទី៣ការរៀបចំអនុវត្តមានប្រសិទ្ធិទាប៕”
-VOV