អាមេរិកដកបទហាមហោះប្រាមហើរទៅកាន់អ៊ីស្រាអ៊ែល
![អាមេរិកដកបទហាមហោះប្រាមហើរទៅកាន់អ៊ីស្រាអ៊ែល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_07_24/israelcambaybai_copy.jpg) |
ព្រលានអន្តរជាតិBen Gurionនៅ Tel Aviv(រូបថតៈ Reuters) |
(VOVworld)-នាព្រឹកថ្ងៃទី២៤កក្កដា តាមម៉ោងវៀតណាម ស្ថាប័នគ្រប់គ្រង អាកាសចរណ៍សហរដ្ឋអាមេរិក (FAA)បានលុបចោលបទហាមប្រាមការហោះ ហើរពីអាមេរិកទៅកាន់អ៊ីស្រាអ៊ែលមុនកាលកំណត់។ ប៉ុន្តែ ស្ថាប័នពោលខាង
លើ បានព្រមានថា ស្ថានភាពនឹងមានការប្រែប្រួល ក្នុងកាលៈទេសៈដែលកំពុង
កើត មានឡើងជំលោះយ៉ាងខ្លាំងក្លារនៅតំបន់ហ្គាហ្សា។
មុននឹងនាំចេញសេចក្តី សម្រេចពោលខាងលើ FAA បានមានជំនួបធ្វើការ
ជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក មួយចំនួន ដើម្បីវាយតម្លៃអំពីសភាពការណ៍
សន្តិសុខនៅអ៊ីស្រាអ៊ែល និងបាន ពិនិត្យយ៉ាងមត់ចត់ទាំងព័ត៌មានថ្មីផង និងរាល់វិធានការដែលរដ្ឋាភិបាលអ៊ីស្រា អ៊ែលបណ្តុកបណ្តាក់ សំដៅកាត់
បន្ថយហានិភ័យសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល៕