អាមេរិកដោះសារជាមួយអ.ស.បអំពីការវាយប្រហារតាមជើងអាកទៅលើពួកឧទ្ទាមISនៅស៊ីរី

អាមេរិកដោះសារជាមួយអ.ស.បអំពីការវាយប្រហារតាមជើងអាកទៅលើពួកឧទ្ទាមISនៅស៊ីរី - ảnh 1
ប្រធានាធិបតីអាមេរិកលោក​ Barack Obama
 (រូបថតៈ TTXVN)

(VOVworld)-ក្នុងការបោះជំហាន១សម្តែងការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងការបំផ្លាញពួកឧទ្ទាមឥស្លាមជ្រុលនិយម គណៈកម្មាធិការមួយនៃក្រុមប្រឹក្សា សន្តិសុខអ.ស.បបានអនុម័តទៅលើសេចក្តីសម្រេច ១ ដោយបញ្ចូលមុខសញ្ញា និងអង្គការឥស្លាមមួយចំនួននៅមជ្ឈឹមបូព៌ាក្នុង “បញ្ជីខ្មៅ” ក្នុងនោះមានមេដឹក
នាំរ​បស់ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ។

        អាមេរិកបានបញ្ចូនលិខិត១ឡើងអ.ស.ប ក្នុងនោះបានពន្យល់ថា វ៉ាស៊ីងតោន
បានបញ្ជាណែនាំរាល់ការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើ ពួកឧទ្ទាម IS
នៅស៊ីរី ដោយចាត់ទុកថា Damascus “មិនអាចនិងគ្មានសកម្មភាព ទៅលើកន្លែង
លាក់ខ្លួនរបស់ពួកឧទ្ទាម IS ឡើយ”។ ក្នុងលិខិតផ្ញើអគ្គលេខាធិការ អ.ស.ប
លោក​ Ban Ki moon ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.ប លោកស្រី Samantha
Power បានសង្កត់ធ្ងន់ទៅលើភាពចំាបាច់នៃការដំណើការរាល់ការ វាយប្រហារ
តាមជើងអាកាស សំដៅលប់បំបាត់ការគំរាមកំហែងរបស់ IS ចំពោះ អ៊ីរ៉ាក់ អាមេរិក​
និងបណ្តាសម្ព័ន្ធមិត្ត។

        មានតិកម្មចំពោះការវាយប្រហារពោលខាងលើ លោក​Ban Ki moon​បាន
ប្រកាសថា សកម្មភាពរបស់វ៉ាស៊ីងតោននិងសម្ព័ន្ធមិត្ត គឺសំដៅកំណត់អានុភាព
ជ្រុលនិយមដែន ជាការគំរាមកំហែងដ៏ធ្ងន់ធ្ង ទៅលើសន្តិភាពនិងសន្តិសុខអន្តរ
ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ