(VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី៣ កក្កដា បានសំដែងការរំលែក
ទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងការវាយប្រហារដោយគ្រាប់បែក២លើកនៅ
រដ្ឋធានីបាដាដរបស់អ៊ីរ៉ាក់ ដែលបានកើតមានឡើងនាព្រឹកថ្ងៃដដែល ព្រមទាំង
ថ្កោលទោសអំពើហឹង្សាដ៏ជ្រុលនិយមនេះផងដែរ។អ្នកនាំពាក្យក្រសួងការបរទេស
អាមេរិកលោក John Kirby បានឲ្យដឹងថា រដ្ឋអំណាចអាមេរិកកំពុងរក្សាការទាក់ទង
យ៉ាងស្អិតរមួតជាមួយមជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់ហើយសន្យាថា នឹងបន្តជួយឧបត្ថម្ភកង
កម្លាំងសន្តិសុខប្រទេសនេះ។
|
ជញ្ជូនជនរងគ្រោះដែលត្រូវបានស្លាប់ក្នុងការវាយប្រហារនៅ Karrada (រូបថត៖AFP/TTXVN) |
មុននោះ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកបានកើតមានឡើងនៅវិថីមួយ
ដែលប្រជុំមនុស្សយ៉ាងច្រើនកុះករនៅ Karrada-Dakhil ប៉ែកខាងត្បូងក្រុងបាដាដ
បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួស។ការផ្ទុះមួយទៀតបានកើត
មានឡើងនៅផ្សារ Shallal ប៉ែកខាងត្បូងក្រុងបាដាដដែរ។តាមព័ត៌មានថ្មីបំផុតពី
មជ្ឈមន្ត្រីអ៊ីរ៉ាក់ មនុស្សជិត១២០នាក់បានស្លាប់និង២០០នាក់ទៀតត្រូវរងរបួស
ក្នុងការវាយប្រហារទាំងពីរពោលខាងលើ។អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
បានប្រកាសថា ពួកគេឈរនៅពីក្រោយការវាយប្រហារនៅ Karrada-Dakhil ប៉ុន្តែ
មិនទាន់មានអង្គការណាដែលបញ្ជាក់នូវការទទួលខុសត្រូវចំពោះការវាយ
ប្រហារនៅផ្សារ Shallal នៅឡើយទេ៕