អាមេរិកនិងជប៉ុនទប់ទល់នឹងការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ

(VOVworld) – នាថ្ងៃទី ៧ ធ្នូ មេបញ្ជាការបណ្ដានងកំលាំងអាមេរិកប្រចាំនៅអាស៊ី-
ប៉ាស៊ីហ្វិក ឧត្តមនាវី Sammuel Locklear បានឲ្យដឹងថា៖ វ៉ាស៊ីនតោនកំពុងបញ្ជូននាវា
ចំបាំងទៅដល់តំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិចសំដៅទប់ទល់នឹងការបាញ់បង្ហោះ
ផ្កាយរណបរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។មជ្ឃដ្ឋានអាមេរិក
កំពុងតាមដានយ៉ាងម៉តចត់ដំណើរការត្រៀមរៀបចំការបាញ់បង្ហោះផ្កាយរណបរបស់
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ ​ហើយអំពាវនាវប្រទេសនេះលុបចោល
សកម្មភាពនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការពារជាតិ
ជប៉ុន លោក Satoshi Morimoto បានចេញបញ្ជាឲ្យត្រៀមរៀបចំលក្ខណៈបាញ់ទម្លាក់
កាំជ្រួច របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ បើសិនជា បំណែកនៃ
កាំជ្រួចនេះ ធ្លាក់មកលើតំបន់ដែនដីរបស់ជប៉ុន៕

អាមេរិកនិងជប៉ុនទប់ទល់នឹងការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ - ảnh 1
វ៉ាស៊ីនតោនកំពុងបញ្ជូននាវាចំបាំងទៅដល់តំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច សំដៅទប់ទល់នឹងការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ