អាមេរិកនិងម៉ិកស៊ិកបានប្តេជ្ញាឲ្យមានការជួបជុំគ្រួសារអន្តោប្រវេសន៍ខុសច្បាប់

(VOVWORLD) - កាលពីថ្ងៃទី ១០ ខែកក្កដា អាមេរិកនិងម៉ិកស៊ិកបានប្តេជ្ញាសហការជាមួយ ប្រទេសក្នុងតំបន់អាមេរិកកណ្តាលដើម្បីឲ្យមានការជួបជុំគ្រួសាររអន្តោប្រវេសន៍ខុសច្បាប់យ៉ាងឆាប់រហ័សក្នុងនោះមានកុមារអាយុក្រោម ៥ ឆ្នាំដែលត្រូវបានបំបែក ចេញពីគ្រួសារខ្លូនតាមគោលនយោបាយ"មិនអត់ឱន"ចំពោះសកម្មភាពធ្វើអន្តោប្រវេសន៍ខុសច្បាប់របស់អាមេរិកដែលចាប់ពីខែឧសភាកន្លងទៅ។
អាមេរិកនិងម៉ិកស៊ិកបានប្តេជ្ញាឲ្យមានការជួបជុំគ្រួសារអន្តោប្រវេសន៍ខុសច្បាប់ - ảnh 1 អាមេរិកនិងម៉ិកស៊ិកបានប្តេជ្ញាឲ្យមានការជួបជុំគ្រួសារអន្តោប្រវេសន៍ខុសច្បាប់

រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុងអាមេរិក លោក Kirstjen Nielsen និង រដ្ឋមន្ត្រីការ បរទេសម៉ិកស៊ិកលោក Luis Videgaray រួមទាំង រដ្ឋមន្រ្តីនានាមកពី ប្រទេសអាមេរិកកណ្តាលផ្សេងទៀតបានចូលរួមកិច្ចប្រជុំនៅប្រទេសហ្គាតេម៉ាឡា ក្នុងនោះមានកិច្ចពិភាក្សាអំពីក្រុមគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបាន បំបែកពីក្រុមគួ្រសារដោយគោលនយោបាយអន្តោប្រវេសន៍ថ្មីរបស់សហរដ្ឋអាមេរិកនិងរបៀបប្រឆាំងក្រុមជនល្មើសជួញដូរមនុស្សផងដែរ។ថ្លែងមតិក្នុងសន្និសីទកាសែត លោក Kirstjen Nielsen បានឱ្យដឹងថាភាគី នានា ប្តេជ្ញារួមបញ្ចូលឡើងវិញ គ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់និងសហការជាមួយប្រទេសផ្សេងទៀតដើម្បីធ្វើមាតុភូមិនិវត្តន៍យ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន។

មានកុមារប្រមាណ ២៣០០ នាក់ក្នុងនោះមានកុមារចំនួន ១០២នាក់មាន អាយុក្រោម ៥ ឆ្នាំ ត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេចាប់តាំងពីខែ ឧសភាកន្លងទៅខណៈដែលរដ្ឋាភិបាល ប្រធានាធិបតីអាមេរិកលោក Donald Trump អនុវត្តគោលនយោបាយមិនអត់ឱនចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកកាន់សហរដ្ឋអាមេរិក៕។

ប្រតិកម្មទៅវិញ

ផ្សេងៗ