|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាហ្សាក់ ស្ថានលោក George Krol នឹងតំណាងឲ្យប្រទេសនេះចូលរួមជំនួបចរចារសន្តិភាពនៅ Astana (រូបថត៖ស្ថានទូតអាមេរិកប្រចាំនៅកាហ្សាក់ស្ថាន) |
(VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី២១ មករា ឲ្យដឹងថា នឹងមិន
បញ្ជូនគណៈប្រតិភូទៅចូលរួមជំនួបចរចារសន្តិភាពអំពីស្ថានភាពនៅស៊ីរីនៅរដ្ឋធានី
Astana របស់កាហ្សាក់ស្ថាន ដោយសារការសំណូមពរបន្ទាន់ក្នុងការងារផ្ទេរប្រគល់
អំណាចនៅវ៉ាស៊ីនតោន។ប៉ុន្តែ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកាហ្សាក់ស្ថានលោក
George Krol នឹងតំណាងឲ្យប្រទេសនេះចូលរួមជំនួបចរចារសន្តិភាព នៅ Astana
ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ។ក្នុងពេលនោះ អ្នកនាំពាក្យក្រសួង
ការបរទេសកាហ្សាក់ស្ថានលោក Anuar Jainakov ឲ្យដឹងថា គណៈប្រតិភូរបស់រុស្ស៊ី
ទួរគីនិងអ៊ីរ៉ង់បានទៅកាន់ រដ្ឋធានី Astana ដើម្បីចូលរួមជំនួបចរចារអំពីបញ្ហាស៊ីរី
ហើយ៕