|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាលោក Scot Marciel (រូបថត៖AP) |
(VOVworld) - នាថ្ងៃទី១០ ឧសភា ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅមីយ៉ាន់ម៉ា
លោក Scot Marciel បានប្រកាសថា វ៉ាស៊ីនតោនអាចពិចារណាឡើងវិញនូវបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនទៅលើប្រទេសអាស៊ីអាគ្នេយ៍នេះ។ក្នុងការជួបប្រា
ស្រ័យដំបូងជាមួយសាធារណៈជននៅមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូត Marciel បានទទួល
ស្គាល់ថា បទដាក់ទ័ណ្ឌកម្មដែលអាមេរិកកំពុងអនុវត្តន៍ទៅលើ មីយ៉ាន់ម៉ាបានបង្ក
ការខូចខាតក្រៅពីគោលបំណងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសនេះ។
លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា ចំពោះរដ្ឋាភិបាលថ្មី នៅមីយ៉ាន់ម៉ា
វ៉ាស៊ីនតោននឹងមានរបៀបសន្ទនាផ្សេងបើប្រៀបនឹងរដ្ឋអំណាច របស់ប្រធានា
ធិបតី Thein Sein មុននេះ។ចាប់តាំងពីមីយ៉ាន់ម៉ាអនុវត្តន៍ដំណើរ ការកែទម្រង់នាឆ្នាំ
២០១១មក រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama បានមានបម្រែបម្រួលដ៏
សកម្មសំដៅកែលំអរទំនាក់ទំនងជាមួយប្រទេសអាស៊ី អាគ្នេយ៍នេះ ក្នុងនោះមាន
ការបន្ធូរស្រាលបទដាក់ទ័ណ្ឌកម្មនិងតែងតាំងឯកអគ្គ រដ្ឋទូតនៅទីនេះ៕