|
អំពើហឹង្សាបន្តកើតមានឡើងនៅស៊ីរី(រូបភាព៖Internet) |
VOV- រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clinton បានឲ្យដឹងកាលពីថ្ងៃទី១៤
មិថុនាថា៖អាមេរិកបានដំណើរការចរចារជាមួយរុស្ស៊ីអំពីសភាពការណ៏នៅស៊ីរី ព្រមទាំងដាស់តឿនសកម្មភាពសកម្មជាងដើម្បីបញ្ឈប់គ្រោះវិបត្តិនៅប្រទេស
មជ្ឈឹមបូពា៏នេះ។លោកស្រីHillary Clintonអះអាងថា៖អាមេរិកមានបំណងចង់ ឲ្យ
ផែនការសន្តិភាពរបស់បេសកជនពិសេសអន្តរជាតិ Kofi Annan ត្រូវបាន អនុវត្ត
យ៉ាងគ្រប់គ្រាន់ក្នុងនោះមានទាំងការផ្ទេរនយោបាយ។ទីក្រុងវ៉ាស៊ីន តោណកំពុង
អនុវត្តវិធានការណ៏ជាច្រើនដោយរាប់ទាំងការពិគ្រោះយោបល់ ជាមួយអង្គការ
សហប្រជាជាតិ បណ្តាប្រទេសសម្ព័ន្ធមិត្ត ប្រទេសដៃគូនឹងភាគី ប្រឆាំងនៅស៊ីរី
ដើម្បីទទួលបានលទ្ធផលខាងលើ។មុននោះបេសកជនពិសេសរួមរបស់អង្គការ
សហប្រជាជាតិនឹងសំព័ន្ធអារាប់ Kofi Annan បានស្នើឲ្យបង្កើត ក្រុមទំនាក់ទំនង
អន្តរជាតិ១ដើម្បីតភ្ជាប់បណ្តាប្រទេសមហាអំណាចសំដៅ រកឃើញនូវដំណោះ
ស្រាយបញ្ឈប់គ្រោះវិបត្តិស៊ីរីយ៉ាងឆាប់ៗក្នុងពេលដែលរុស្ស៊ីស្នើរៀបចំសន្និសីទ
អន្តរជាតិ១ស្តីពីស៊ីរី៕