អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងពិភាគ្សាអំពីវិធានការទប់ទល់នឹងការគំរាមកំហែងពីស.ប.បកូរ៉េ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងពិភាគ្សាអំពីវិធានការទប់ទល់នឹងការគំរាមកំហែងពីស.ប.បកូរ៉េ - ảnh 1
ទិដ្ឋភាពនៃការបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ (រូបថត៖Reuters)

(VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា នាថ្ងៃទី៥ សីហា
មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ជប៉ុននិងអាមេរិក បានពិភាគ្សាតាមទូរទស្សន៍អំពី
 វិធានការទប់ទល់ នឹងការគំរាមកំហែងពីស.ប.បកូរ៉េ ២ថ្ងៃក្រោយពីព្យុងយ៉ាងបាញ់
សាកល្បងកាំជ្រួចប្រភេទ Rodong។តាមអ្នកនាំពាក្យមួយរូបនៃក្រសួងការពារជាតិ
កូរ៉េខាងត្បូងថា មន្ត្រីទាំងអស់ដែលចូលរួមកិច្ចប្រជុំនេះ សុទ្ធតែឯកភាពថា ការបាញ់សាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េបានរំលោភសេចក្ដី សំរេចចិត្តរបស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.ប ព្រមទាំងសង្កត់ធ្ងន់ថា មហិច្ឆតាអំពី នុយក្លេអ៊ែរនិងកាំជ្រួច
របស់ព្យុងយ៉ាងបានបង្កើតឡើងការគំរាមកំហែងទៅលើសន្តិភាពនិងស្ថិរភាពនៅ
ឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលផងដែរ។ប្រទេសទាំងបីពោល
ខាងលើបានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីទប់ទល់ប្រកប
ដោយប្រសិទ្ធិភាពជាងមុនចំពោះការគំរាមកំហែងនេះពី ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ