អាមេរិក៖ មាន​ការរំពឹងទុកជាច្រើន​លើ​ការ​កាត់បន្ថយអត្រាការប្រាក់របស់ FED

(VOVWORLD) - យោងតាមផែនការ ធនាគារកណ្តាលអាមេរិក (Fed) មានកិច្ចប្រជុំរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៧-១៨ ខែកញ្ញា (ម៉ោងក្នុងស្រុក) ដែលក្នុងនោះ ទីភ្នាក់ងារនេះអាចប្រកាសសេចក្តីប្រកាសកាត់បន្ថយអត្រាការប្រាក់។ សេដ្ឋវិទូនិងសហគ្រិនអាមេរិកបានរង់ចាំសេចក្តីប្រកាសរបស់ Fed ស្តីពីការកាត់បន្ថយអត្រាការប្រាក់ អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីអាចទទួលបានប្រាក់កម្ចីកាន់តែងាយស្រួល។

នៅក្នុងសុន្ទរកថាកាលពីខែសីហា ប្រធាន Fed លោក Jerome Powell បានឲ្យដឹងថា ទីភ្នាក់ងារនេះបានត្រៀមខ្លួនជាស្រេចក្នុងការកាត់បន្ថយអត្រាការប្រាក់ដើម្បីគាំទ្រទីផ្សារការងារ និងសម្រេចបាននូវ "ការចុះចតទន់" ពោលគឺការទប់ស្កាត់អតិផរណា ប៉ុន្តែមិននាំឱ្យមានហានិភ័យនៃឱនភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះទេ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានរក្សាអត្រាការប្រាក់លើសពី ៥% អស់រយៈពេលជាងមួយឆ្នាំ ដើម្បីប្រឆាំងនឹងអតិផរណា។ មជ្ឈដ្ឋានអ្នកជំនាញវាយតម្លៃថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណាសម្រេចបានលទ្ធផលហើយ Fed គួរតែកាត់បន្ថយអត្រាការប្រាក់។

អាមេរិក៖ មាន​ការរំពឹងទុកជាច្រើន​លើ​ការ​កាត់បន្ថយអត្រាការប្រាក់របស់ FED - ảnh 1ទីស្នាក់ការរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ រូបថត៖ THX/TTXVN

លោកស្រី Kathy Bostjancic ប្រធានសេដ្ឋវិទូនៅ Nationwide Financial បានវាយតម្លៃថា សញ្ញារបស់ Fed ក្នុងការកាត់បន្ថយអត្រាការប្រាក់បានជួយកាត់បន្ថយតម្លៃនៃការខ្ចីប្រាក់ក្នុងទ្រង់ទ្រាយធំ ហើយអ្នកប្រើប្រាស់មានអារម្មណ៍ "ធូរស្រាលជាង" តាមនោះ ជំរុញការចំណាយ។ សេដ្ឋវិទូជាច្រើនរំពឹងថា Fed នឹងប្រកាសកាត់បន្ថយអត្រាការប្រាក់ចំនួន ០,៥% ខណៈពេលដែលពាណិជ្ជករ Wall Street រំពឹងថា ធនាគារកណ្តាលនឹងអ្វើកាត់បន្ថយ ០,៥% យ៉ាងហោចណាស់ចំនួនពីរលើកបន្ថែមទៀតនៅចុងខែនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ