អេមីរ៉ាតអារ៉ាប់រួមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ជើងហោះហើរដែលធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Flydubai ពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចុះចតនៅព្រលានយន្តហោះទីក្រុង Tel Aviv (ប្រទេសអ៊ីស្រាអែល) ដែលជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងរវាងទីក្រុងទាំងពីរនេះ
អេមីរ៉ាតអារ៉ាប់រួមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1 យន្ដហោះ Flydubai Airlines មកពីទីក្រុងឌូបៃរបស់អេមីរ៉ាត់អារ៉ាប់រួមបានចុះចតនៅអាកាសយានដ្ឋាន Ben Gurion ជិតទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

នាថ្ងៃទី ២៦ ខែវិច្ឆិកា ជើងហោះហើរដែលធ្វើឡើងដោយក្រុមហ៊ុនអាកាស ចរណ៍តម្លៃទាប Flydubai ពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចុះចតនៅព្រលានយន្តហោះទីក្រុង Tel Aviv (ប្រទេសអ៊ីស្រាអែល) ដែលជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងរវាងទីក្រុងទាំងពីរនេះ។

ពិធីអបអរសាទរជាផ្លូវការមួយ ត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv ដើម្បីស្វាគមន៍ជើងហោះហើរពិសេសដូចពោលខាងលើនេះ។ ថ្លែងនៅក្នុងពិធីនោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា៖“ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ - ដែលជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងរវាងទីក្រុងឌូបៃ និងអ៊ីស្រាអែល»។

គួរបញ្ជាក់ថា មុននោះ ក្រុមហ៊ុនអាកាសចរណ៍ Flydubai បានឲ្យដឹងថានឹងធ្វើប្រតិបត្តិការ ២ ជើងក្នុងមួយថ្ងៃរវាងឌូបៃនិង Tel Aviv៕

ប្រតិកម្មទៅវិញ

ផ្សេងៗ