អ៊ីរ៉ង់ផ្ញើផែនការសន្តិភាព Hormuz ដល់បណ្ដាប្រទេសក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ២  វិច្ឆិកា ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា៖ Tehran បានផ្ញើផែនការសន្តិភាពចំពោះច្រកសមុទ្រ Hormuz ដល់បណ្ដាប្រទេសក្នុងតំបន់។
អ៊ីរ៉ង់ផ្ញើផែនការសន្តិភាព Hormuz ដល់បណ្ដាប្រទេសក្នុងតំបន់ - ảnh 1 អ៊ីរ៉ង់ផ្ញើផែនការសន្តិភាព Hormuz ដល់បណ្ដាប្រទេសក្នុងតំបន់

(VOVworld) – នាថ្ងៃទី ២  វិច្ឆិកា ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា៖ Tehran បានផ្ញើផែនការសន្តិភាពចំពោះច្រកសមុទ្រ Hormuz ដល់បណ្ដាប្រទេសក្នុងតំបន់។ តាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានឲ្យដឹងថា៖ ឯកសារដ៏ពេញលេញនៃការផ្តើមគំនិតសន្តិភាព Hormuz ត្រូវបានផ្ញើដល់បណ្ដាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) និងអ៊ីរ៉ាក់។ លោក Abbas Mousavi បានសង្កត់ធ្ងន់ថា៖ កាយវិការនេះបានសរឲ្យឃើញនូវភាពមែនទែនរបស់អ៊ីរ៉ង់ក្នុងកិច្ចការពារស្ថិរភាពនិងសន្តិសុខក្នុងតំបន់ឈូងសមុទ្រ ទន្ទឹមនឹងនោះបាន ឲ្យដឹងថែមទៀតថា៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងផ្ញើសំបុត្រដល់អគ្គលេខា អ.ស.ប. អំពីបញ្ហានេះដែរ។ គូរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០១៩ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ក៏បានប្រកាសផែនការសន្តិភាព «ការខិតខំប្រឹងប្រែងសន្តិភាពសំរាប់ Hormuz» (HOPE)។ លោកប្រធានាធិបតីអ៊ីរ៉ង់បានលើកច្បាស់ថា៖ ការផ្តើមគំនិតនេះគឺសំដៅធានាសន្តិសុខ ក្នុងតំបន់ច្រកសមុទ្រ Hormuz ក៏ដូចជា បង្កើតឡើងនូវខឿនសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងរយៈពេលយូរអង្វែងនៅក្នុងតំបន់ទៀតផង។ លោក Hassan Rouhani បានសង្កត់ធ្ងន់ថា៖ ប្រទេសក្នុងតំបន់ឈូងសមុទ្រនិងតំបន់ច្រកសមុទ្រ Hormuz ទាំងឡាយរួមជាមួយ អ.ស.ប. សុទ្ធតែអាចចូលរួម HOPE ហើយអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីពិភាក្សាអំពីបញ្ហានេះ។

        ទន្ទឹមនឹងនោះ  អាមេរិកក៏កំពុងខំប្រឹងប្រែងប្រមូលផ្តុំសហព័ន្ធដោយឡែកមួយដែលប្រទេស នេះនឹងដើរតួនាទីជាថ្នាក់ដឹកនាំសំដៅការពារតំបន់ច្រកសមុទ្រ Hormuz ក៏ដូចជា តំបន់សមុទ្រផ្សេងៗទៀតដែលស្ថិតក្នុងតំបន់ឈូងសមុទ្រដើម្បីរួចផុតពីការដែលវ៉ាស៊ីនតោនចាត់ទុកថាជាការគំរាមកំហែងពីអ៊ីរ៉ង់។ រហូតមកដល់ពេលនេះ អេមីរេត អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត អង់គ្លេស អូស្ត្រាលី និង Bahrain បានប្រកាសចូលរួម សហព័ន្ធនេះ។ ស្របពេលដែល ប្រទេសមួយចំនួនដូចជា បារាំង អាល្លឺម៉ង់ ជប៉ុន ន័រវែស កូរ៉េខាងត្បូងនិងអ៊ីរ៉ាក់បានបដិសេធនូវសេចក្តីអញ្ជើញរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ